កម្ពុជា និងអ៊ីរ៉ង់ នឹងរៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ នៅចុងខែមេសានេះ

ចេញផ្សាយ ថ្ងៃទី

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណ រដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំ ព្រះរាជាណាចក្រកម្ពុជា​ដែល​មាននិវេសនដ្ឋាន នៅ ប្រទេស វៀតណាម រៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ ដែលគ្រោង ប្រព្រឹត្ត ទៅចាប់ពី​ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ក្នុងគោល បំណងលើកកម្ពស់វិស័យ​ភាពយន្ត​អ៊ីរ៉ង់ និងលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជនអ៊ីរ៉ង់និងកម្ពុជា។

ក្នុងឱកាសនេះ នឹងមានការការចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ល្បីៗឥតគិតថ្លៃ ចំនួន ៥ចំណងជើង នៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា។ ភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនេះដែលបង្ហាញអំពីក្ដីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន នឹងផ្តល់ជូនទស្សនិកជននូវទិដ្ឋភាពប្លែក ពីគេ នៃវប្បធម៌និងសង្គមរបស់ប្រទេសអ៊ីរ៉ង់។

ឯកឧត្តម អាលី អាចបា ណាហ្សារី (Ali Akbar - Nazari) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានប្រសាសន៍ថា "យើងរីករាយក្នុងការនាំយក ភាពយន្តអ៊ីរ៉ង់មកកាន់បេះដូងនៃទីក្រុងភ្នំពេញ សប្ដាហ៍ភាពយន្តនេះគឺជា ការប្រារព្ធ​ពិធី​នៃតម្លៃវប្បធម៌រួមគ្នារបស់យើង និងជាសក្ខីភាពមួយចំពោះ ថាមពលដ៏យូរអង្វែងនៃវិស័យ ភាពយន្ត ដើម្បីភ្ជាប់វប្បធម៌​និងជាតិសាសន៍"៕

ដោយ៖ក្រុមការងារ MoINFO APP