កម្មវិធីទូរស័ព្ទដៃវៃឆ្លាតរបស់ក្រសួងព័ត៌មាន (APP MoINFO) គឺជាថ្នាលផ្សព្វផ្សាយសាធារណៈរបស់រដ្ឋ ដែលផ្សព្វផ្សាយ និងរក្សាទុកមាតិកាទាំងអស់ក្នុងទម្រង់ឌីជីថល។APP MoINFO ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ នឹងបានដាក់អោយប្រើសាកល្បងជាសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ។

APP MoINFO ដំណើរការក្រោមការដឹកនាំរបស់គណកម្មាការដឹកនាំប្រតិបត្តិការផ្សាយព័ត៌មានតាមអ៊ីនធឺណិតក្រសួងព័ត៌មាន ដែលមាន ឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការ ជាប្រធាន។