សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ

ចេញផ្សាយ ថ្ងៃទី

APP MoINFO

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចតេជោ បានបញ្ជាក់ថា “មន្ទីរពេទ្យតេជោសែន កោះធំ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា “មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ដែលជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលជាកិច្ចការអាទិភាពទី៣ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដោយ៖ កន ចំណាន