ព្រះអង្គម្ចាស់នៃសហភាពអារ៉ាប់រួម ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
ចេញផ្សាយ ថ្ងៃទី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ --
ព្រះអង្គម្ចាស់ Mohammed bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី នៃសហភាពអារ៉ាប់រួម បានផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ។

នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ បានជូនពរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នូវសុខភាពល្អ ដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែមទៀត និងវិបុលភាព។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ Mansour bin Zayed Al Nahyan អនុប្រធានាធិបតី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកិច្ចការប្រធានាធិបតី ក៏បានផ្ញើសារលិខិតក្នុងន័យអបរអសាទរជូនឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕ ដោយ ផែន រតនៈ, សម្រួលផ្សាយ៖ កន ចំណាន
