ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ អះអាងថាកម្ពុជានឹងសម្រេចក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០តាមការគ្រោងទុក

វិទ្យុជាតិកម្ពុជា​៖​​ រតនៈ​ ៖


មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអះអាងថាកម្ពុជាអាចនឹងសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០តាមការគ្រោងទុក ដោយសារតែរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍន៍គ្រប់វិស័យ សំដៅរួមចំណែកក្នុងការកើនឡើងកំណើនសេដ្ឋកិច្ចជាតិ ។
ថ្លែងក្នុងពិធីផ្តល់បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមករា ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្សេងៗ ព្រមទាំងមានការចូលរួម និងការគាំទ្រយ៉ាងទូលំទូលាយ ពិសេសការរីកចំរើននៃវិស័យទេសចរណ៍ផងនោះ នឹងធ្វើឲ្យកម្ពុជាអាចសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ជាមិនខាន។
ឯកឧត្តម បន្តថា វិស័យទេសចរណ៍កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិព្រមទាំងបានជួយលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សុខសន្តិភាពសំខាន់មែនទទែន ដោយទេសរចណ៍មកគឺមានចំណូលគឺចាយគេចំណាយសប្បាយរីករាយស្នាក់នៅហូបចុកម្ហូបអាហារ ចឹងយើងបានចំណូល វាធ្វើឲ្យកើនឡើង ឆ្នាំទៅតាមការសិក្សាជំហានដំបូងឃើញថាប្រមាណជាង៤ពាន់លានជិត៥០០០លានដុល្លា ចំណូលពីវិស័យទេសចរណ៍ចាក់នៅក្នុងសដ្ឋកិច្ចកម្ពុជានោះដែលជួឲ្យមានការរីកចំរើនទាំងសេដ្ឋកិច្ចនិងជួយសង្គម ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង៤លែន៨សែននាក់ មានការកើនឡើង១១,៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាន២ សែននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ និងមាននូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារអាមេរិក ព្រមបង្កើតនូវឱកាសការងារប្រមាណ ១លាននាក់៕