ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងរយៈពេល១ខែមន្ត្រីជំនាញចាប់រថយន្តដឹកលើសទម្ងន់ បានចំនួន១៦៦គ្រឿង ថយចុះ៥៩គ្រឿងបើប្រៀបធៀបទៅនិងខែកន្លងទៅ

វិទ្យុជាតិកម្ពុជា​៖​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងខែតុលា ឆ្នាំ២០១៨ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន១៦៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៧៣,៧៥០,០០០ រៀល។

មន្ត្រីដដែលបានបញ្ជាក់ថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន៥៩ គ្រឿង បើប្រៀបធៀប កាលពីខែកញ្ញាកន្លងមក ។

សូមបញ្ជាក់ថា រថយន្តដែលចាប់បានចំនួន១៦៦គ្រឿងនោះ គឺជារថយន្តដឹកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៦៤តោន ដែលត្រូវធ្វើការផាកពិន័យ និងព្រមានឲ្យរាងចាលតែម្តង ៕