ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តកំពង់ឆ្នាំងកែលម្អកំណាត់ផ្លូវលំ​លេខ​១៥៣ពីក្រាលគ្រួសក្រហមទៅ​​​ជាផ្លូវកៅស៊ូDBST

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

កំណាត់ផ្លូវលំលេខ១៥៣ក្រាលគ្រួសក្រហមតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចផ្សារសាលា៥ឆ្ពោះទៅកាន់ឃំុក្រាំងល្វា​ស្រុកសាមគ្គីមានជ័យប្រវែង១៧គីឡូម៉ែត្រគឺខាងផ្នែកមន្ទីរសាធារណះការខេត្តកំពង់ឆ្នាំងបានធ្វើការកែសម្រួលចាក់កៅស៊ូប្រភេទDBSTជាបន្តបន្ទាប់។

លោកកែវ ពៅ ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តបានអោយដឹងថានៅឆ្នាំ២០១៣មន្ទីរបានក្រាលកៅស៊ូប្រភេទDBSTបានប្រវែង៣គីឡូម៉ែត្រ​​​ នៅឆ្នាំ២០១៨នេះមន្ទីរបន្តក្រាលកៅស៊ូប្រភេទDBSTប្រវែង២គីឡូម៉ែត្រទៀត​ ហើយ

លទ្ធផលគិតមកដល់បំណាច់ខែតុលាឆ្នាំ២០១៨នេះសម្រេចចាក់គ្រឹះបានប្រមាណជាង៥០ភាគរយ។

កំណាត់ផ្លូវលំប្រវែង២គីឡូម៉ែត្រនេះឯកឧត្តមកែវ​ ពៅប្រធានមន្ទីរបានសន្យាធ្វើអោយហើយជាស្ថាពរយ៉ាងយូរនៅដើមខែមករាឆ្នាំ២០១៩។

លោកកែវ ពៅ ប្រធានមន្ទីរបន្តថាការស្ថាបនាពីផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូមាន

សារប្រយោជន៍ណាស់មិនហុយធូលីប៉ះពាល់សុខភាពនិងមានភាពងាយស្រួលសម្រាប់បងប្អូនប្រជា

ពលរដ្ឋធ្វើដំណើរទៅវិញទៅមកកាត់បន្ថយការចំណាយពេលវេលាវែង កាត់បន្ថយការចំណាយថវិកា

ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។​ ​លោកប្រធានមន្ទីរបញ្ជាក់

ថាគ្រប់ផ្លូវទាំងអស់ក្នុងខេត្តការស្ថាបនាមិនទាន់ជាផ្លូវស្តង់ដារហើយអ្នកប្រើប្រាស់លើដងផ្លូវមិនបាន

ជួយថែរក្សារផងនោះដូចជាដឹកលើសទំងន់កំណត់ធ្វើអោយផ្លូវស្រត់ពេលមានភ្លៀងធ្លាក់មកទឹកដក់ហើយបើកបរជាន់ពីលើថែមទៀតធ្វើអោយកៅស៊ូនិងថ្មរបើកចេញបង្កើតបានជាជង្ហុកសំបុកមាន់ ដូចនេះសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ថ្នាក់ជួយមានវិធានការទប់ស្កាត់អោយបានទាន់ពេលវេលា។

សូមបញ្ជាក់ថាកំណាត់ផ្លូវនេះដាក់លូប្រអប់មួយកន្លែង​ ដាក់លូកាត់ផ្លូវ២កន្លែងមានមុខកាត់១ម៉ែត្រនិងមានទទឹងផ្លូវក្រាលកៅស៊ូ៦ម៉ែត្រ៕