ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្រូវពូជ១០០តោន ផ្ដល់ជូនកសិករដែលខូចខាតស្រូវដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រុមការងាររបស់គណកម្មាធិការគ្រោះមហន្តរាយ ខេត្តកំពង់ធំ

បាននាំយកស្រូវពូជ អ៊ីអ៊ែរ ប្រភេទ៥០៤ ប្រមាណ១០០តោន និងគ្រាប់ពូជបន្លែមួយចំនួនទៀត ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដើម្បពួកគេស្តារឡើងវិញនាពេលទឹកសម្រកនេះ។

ក្នុងនោះប្រជាពលរដ្ឋស្រុកបារាយណ៏មានចំនួន៤ឃុំ គឺឃុំបារាយណ៏ ឃុំស្រឡៅ ឃុំបឹង និងឃុំត្នោតជុំ ស្មើនិង៩៤១គ្រួសារ ។រីឯនៅ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានចំនួន៥៩គ្រួសារ ដែលក្នុង១គ្រួសារៗទទួល ស្រូវពូជចំនួន៤ ការ៉ុង ស្មើនិង១០០គីឡូក្រាម និងគ្រាប់ពូជបន្លែ ២ប្រភេទ គឺត្រសក់និងសណ្តែក គួរ។

ឯកឧត្តម សុខលូអភិបាលខេត្តនិងជាប្រធានគណកម្មាធិការគ្រោះមហន្តរាយខេត្តកំពង់ធំបានមានប្រសាសន៏ថាកសិករដែល ទទួលបានស្រូវពូជ និងគ្រាប់ពូជបន្លែនេះហើយ សូម យកទៅបង្កបង្កើតផលនៅលើផ្ទៃរបស់បងប្អូនដែលមានស្រាប់ ព្រោះ ពូជស្រូវ អ៊ីអ៊ែនេះ សុទ្ធល្អ តម្លៃខ្ពស់ មិនប្រកាន់រដូវ នឹងមានសុពលភាពអាចទុកបានរហូតដល់ទៅជិត៦ខែ។ ឯកឧត្តមបន្ថែមថា នៅដើមរដូវប្រាំងឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង បានធ្វើឲ្យទឹកស្រកលឿន បញ្ហានេះអាជ្ញាធខេត្ត និងមន្ទីរពាក់ព័ន្ធ កំពុងត្រៀមរួចរាល់ហើយ ក្នុងការជួយដល់កសិករ។

របាយការណ៍ពីមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ កសិករប្រមូលផលស្រូវស្រាលបានចំនួន២៩៤៥០ហិកតា ទទយលបានទិន្នផលជាមធ្យម ៤២៧៩គីឡូក្រាមក្នុង១ហិកតា៕