ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សារីយ៍លើកទី៦៥នៃទិវាបុណ្យឯករាជាតិ៩វិច្ឆិកា និង​ទិវាកំណើតកងយោធពលខេមរភូមិន្ធ

AKP ពោធិសាត់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស បាន មកជួបជុំគ្នានៅលើមណ្ឌលវប្បធម៌កោះសំពៅមាសក្នុងសង្កាត់ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្ដពោធិ៍សាត់​ ដើម្បីមកចូលរួម អបអរសាទរខួបអនុស្សារីយ៍លើកទី៦៥នៃទិវាបុណ្យឯករាជ្យ ជាតិ៩វិច្ឆិកានិងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត និងឯកឧត្តម ម៉ៅ សាន សមាជិក ក្រុមប្រឹក្សាខេត្ត ។

     

បន្ទាប់ពីថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងមន្ទីរអង្គភាពនានាជុំវិញ ខេត្ត និងសិស្សានុសិស្សចំនួន៩ផែន បានអញ្ជើញដាក់ កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រះសង្ឃ៩អង្គបង្សុកូលនោះរួចមក លោក ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអាននូវប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ចទាមទាឯករាជ្យនៅកម្ពុជា នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជនបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរដោយបានថ្លែងថា ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើត នៃកងយោធ ពលខេមរភូមិន្ទដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ចនិង ព្រះរាជ បេសកកម្មទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណា ព្រះបាទព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ លោកបានបន្ដថា ប្រជារាស្រ្ត របស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្ម វិហារធម៌យ៉ាងជ្រាលជ្រៅរបស់ព្រះករុណាដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និង បញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារ​ឯករាជ្យនៅកម្ពុជា ឱ្យរួចផុតពីអាណានិគមនិយមបារាំង ជាមួយគ្នានេះដែរ ព្រះអង្គបានបន្សល់ ទុកនូវស្នាព្រះហស្ថ ដោយពុំអាចកាត់ថ្លៃបានរហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាពសាមគ្គីភាពនិងវឌ្ឍនភាពសង្គមជាតិខ្មែរទាំងមូល ដែលយើងទាំង អស់គ្នាជាកូន ជាចៅចៅទួតរបស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូត មកទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក្តី

លោកអភិបាលខេត្ដបានបន្ថែមថា យើងទាំងអស់គ្នាចូលរួមអបអរសាទរខួបលើកទី៦៥នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថាសមិទ្ធផលដ៏ធំធេងទាំងឡាយដែលយើងសម្រេចបាននេះ ពិតជា បានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិការលើកស្ទួយលទ្ធិប្រជា ធិបតេយ្យការគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ចលើកស្ទួយវិស័យសាធារណៈ និងការអភិវឌ្ឍជាតិ

ដោយ ណៅ ធឿន