ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលអះអាងពីការប្ដេជ្ញាចិត្ដក្នុងការបន្តបេសកកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូស​ប​ញ្ជា​ក់​ថា  រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បា​ន​ដាក់ចេញអនុវត្តន៍នូវកម្មវិធីនយោបាយ និ​ង​​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បី​កំណើនកា​រងារ សមធម៌ និងប្រសិទ្ធភាព ក​សា​ងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០​៥០ ដើម្បីបន្តបេសកកម្មជា​ប្រវត្តិសា​ស្ត្រ​ ដោយប្ដេជ្ញាចិត្តសម្រេចឱ្យ​បាននូវគោលដៅ​ច​ម្ប​​ងៗជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍ​ប្រ​ទេសជាតិ។

ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង​ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខព្រះបរមរាជវាំង ក្រោ​ម​ព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី​ហ​មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមរបស់ សម្ដេចវិ​បុ​ល​​​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា​ន​រដ្ឋ​ស​ភា សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដាប្រទេស ជាមិត្ត ព្រម​ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង​២​ម៉ឺ​ន​នាក់នោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា  គោលដៅ​​ច​ម្ប​​ងៗ ជាយុទ្ធសាស្ត្រ រួមមាន ទី​១. បន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មា​​ន​សាមគ្គីជាតិរឹងមាំ សីធម៌​សង្គ​ម សមធម៌ សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បីជីវ​ភាព​សម្បូ​រសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនា ទាំងក្នុង​គ្រួ​សារ​ សហគមន៍ និងសង្គម​ជាតិ​ទាំ​ងមូល។ ទី២. ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាពទឹកដី ការពារស​មិទ្ធ​ផលសង្គមជាតិ លើកកម្ពស់កិត្យានុភាព ទប់ស្កាត់ការ​ជ្រៀ​ត​​​ជ្រែក​កិច្ចការផ្ទៃក្នុងកម្ពុជា និង​ប្រឆាំង​ជាដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធនឹង​បដិ​វត្ត​     ព​ណ៌​ ឬការញុះញុងណាមួយ ដែ​​ល​បង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចល ក្នុងសង្គម​ជាតិ​កម្ពុជា។ ទី៣.បន្តដោះ​ស្រា​​​យ​បញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាង ដោយ​ផ្អែក​លើមូលដ្ឋានច្បាប់អន្តរ​ជា​តិ និងជំរុញអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ព្រំដែន ឱ្យទៅ​ជាព្រំ​ដែន​សន្តិភាព មិត្តភាព និង​ស​ហប្រតិបត្តិការ និងមិនអនុញ្ញាតឱ្យបរទេសប្រើប្រាស់​ទឹកដីក​ម្ពុ​ជា​ ដើម្បីប្រឆាំង និងប្រទេ​ស​ជិត​ខាង។ ទី៤. ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួម​មា​ន ហិរញ្ញប្បទានភេរវកម្ម កា​រ​​សម្អាតប្រាក់ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែនគ្រប់ប្រភេទ និង​បន្ត​ជំរុញ​អនុវត្តន៍ គោល​នយោ​បាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមាន​ប្រ​សិទ្ធ​ភាពខ្ពស់។

សម្ដេចតេជោ​នា​យករដ្ឋមន្ត្រីក៏បានថ្លែងនូវគារវកិច្ចយ៉ាងស្មោះត្រង់បំផុត ថ្វាយព្រះករុ​ណា​​ព្រះអង្គម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព​សក្ការៈ​ដ៏​ខ្ព​​ង់​ខ្ពស់បំផុត ព្រះ​អង្គ​តែង​តែបន្តព្រះរាជកិច្ចព្រះមហាវីរក្សត្រ ព្រវររាជបិតាជាតិខ្មែរ ជា       ពិ​សេ​ស​ព្រះអង្គតែងប្រោស​ព្រះ​​រាជទាននូវការគាំទ្រចំពោះព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិ  បា​ល​នៃ​​ព្រះរាជាណា​ចក្រ​កម្ពុ​ជា ដើម្បីបុព្វហេតុសេចក្ដីសុខ សន្តិភាព ស្ថិរភាពជាតិ ឯកភាពជាតិ ការ​អភិវឌ្ឍជាតិ ការ​លើ​ក​ស្ទួ​យជីវភាព សុខមាលភាព និងភាពសុខដុមរមនា របស់ប្រជាជន។ សម្ដេចតេជោបានគូសបញ្ជាក់ថា ពេលនេះយើងទាំអស់គ្នាកំពុងនៅ មុខវេទិកាព្រះបរមរាជវាំង ដើម្បីចូល​រួម​អប​អរសា​ទរ​ខួ​​​បអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យ ឯករាជ្យជាតិ និងខួបលើកទី៦៥ នៃកំ​ណើ​ត​កង​យោ​ធ​ព​លខេមរភូមិន្ទ​ដែលព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈ​ដ៏​​ខ្ពង់ខ្ពស់ ព្រះ​អង្គ​បាន​បង្កើតឡើង ហើយដែលកន្លងមក និងបច្ចុប្បន្ននេះយើងកំពុង​បំពេញ​បេ​សក​​កម្ម​ថែរក្សា​ការ​ពារ​សុខ​សន្តិភាព បូរណភាពទឹកដី និងភាពសុខសាន្តរបស់ប្រជាជន និង​រួម​ចំ​​ណែកការ​ពារថែរ​ក្សា​ បេតិកភណ្ឌជាតិ ដែលជា មរតកមិនអាចកាត់ថ្លៃបានពីបុព្វ​បុរស​ខ្មែរ​ឱ្យ​​បានស្ថិត​ស្ថរ​គង់​វង្ស​។ សម្ដេចតេជោបានបន្ថែមថា “ទូលព្រះបង្គំជាខ្ញុំ សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវពលកម្មដ៏​ឧត្ដុ​ង្គឧត្ដមរបស់យុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហានរបស់ជាតិ ដែលបានពលីជីវិត ដើម្បីជាតិ សា​​ស​នា​ និងព្រះមហាក្សត្រ៕

ដោយ ជឹម ណារី​