ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះករុណាព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៥ ទិវាឯករាជ្យជាតិ ៩វិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៥ ទិវាឯករាជ្យជាតិ ៩វិច្ឆិកា (១៩៥៣-២០១៨) នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភ្នំពេញ។

អញ្ជើញចូលរួមដង្ហែព្រះករុណាព្រះមហាក្សត្រ រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រូបថត៖ ឡាញ់ វិសាល