ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីច្រានចោលព័ត៌មានដែលថាការតែងតាំងកូន របស់សម្ដេចគឺជាការពង្រឹងអំណាច

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានច្រាលនូវសារព័ត៌មានមួយ ដែលបានលើកឡើងថាការតែងតាំងកូនរបស់សម្ដេចគឺជាការពង្រឹងអំណាច ដោយសម្ដេចបានបញ្ជាក់ថា អ្នកដែលមានសមត្ថភាព គឺជាអ្នកដែលទទួលបា​​ការងារ។

Yes 

ក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សា​នុសិស្ស​ដែ​លបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាន​និទ្ទេសA ចំនួន​៤០​​៨​នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី0៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មានសាព័ត៌មានមួយគេលើកឡើងថា លោក ហ៊ុន សែន តែងតាំងកូនឱ្យធ្វើនេះ ធ្វើនោះ។ ខ្ញុំចង់សួរត្រឡប់ទៅវិញថា កូនរបស់ខ្ញុំវាជាមនុស្សទេ វាជាពលរដ្ឋទេ វាជាពលរដ្ឋដូចគេ។ ប៉ុន្តែសូពិនិត្យមើលបងប្រុសបង្កើត របស់ខ្ញុំម្នាក់អត់ដែឮទាំងឈ្មោះផង តែគេមិនមានសមត្ថភាព សូម្បីតែធ្វើជាប្រធាននាយកដ្ឋានធ្វើមិនបានផង អស់ខ្ពស់ហើយត្រឹមអនុប្រធាននាយកដ្ឋាន។ បងប្អូនបង្កើតរបស់ខ្ញុំមានតែមួយទេ គេពូកែជាងខ្ញុំទៅទៀតតែគេបានធ្វើត្រឹមអភិបាលខេត្តកំពង់ចាម ប៉ុន្តែបានចូលនិវត្តន៍ហើយៗបានមកធ្វើជាតំណាងរាស្ត្រ នេះគឺស្ថិតនៅលើសមត្ថភាពរបស់គេ​។ គ្រាន់តែប៉ុណ្ណឹងអាចយល់បានហើយអំពីចារិតរបស់ហ៊ុនសែនហើយ បងបង្កើតដូចគ្នា គ្រាន់​​តែមួយជាបងបង្អស់។ ប្អូនៗរបស់ខ្ញុំគ្មានអ្នកណាធ្វើធំទេ។ បងប្អូនជីដូនមួយបង្កើត កំពុងតែធ្វើ​​កម្មកររោងចក្រនៅស្ទឹងមានជ័យ។

សម្ដេចតេជោថ្លែងទៀតថា ចំពោះការតែងតាំងកូន ពួកគេសុទ្ធតែថ្នាក់បណ្ឌិត និងអនុបណ្ឌិត តើយកវាមកបោះចោលឬអី តើឱ្យការងារគេធ្វើតើបានទេ។ កូនរបស់មន្ត្រីរាជការនានា គេក៏បានទទួលការបណ្ដុះបណ្ដាល អីចឹងតើយកគេទៅណា។ ខ្ញុំសូមជម្រាប បក្សប្រឆាំងខ្លះ ដែលមកលួចចុះចូលជាមួយខ្ញុំ មកពេលណាក៏ដោយ តែងតែកាន់មកនូវសំណុំរឿងសុំអន្តរាគមន៍ អ្ននេះឡើងទៅនេះ អ្នកនោះឡើងទៅនោះ ដូចជាចូលទៅក្រសួងហិញ្ញវត្ថុ ពន្ធដារ គយ។ល។ ប៉ុន្តែដល់យើងតែងតាំងកូនរបស់យើង ដែលគេជាពលរដ្ឋម្នាក់ គេជាមន្ត្រីម្នាក់ ឬក៏ជាទាហានម្នាក់ គេថាដើម្បីពង្រឹងអំណាច ដូច្នេះតើយើងបានបញ្ជូនគេទៅបណ្ដុះបណ្ដាលធ្វើអី។ ក្មួយៗរបស់ខ្ញុំមានតិចណាស់ ដែលធ្វើការងារក្នុងរាជការនោះ ហើមានក្មួយបង្កើតម្នាក់យួយបង្កើតួយៗរបស់ខ្ញុំមានតិចណាស់ ដែលធ្វើការងារក្នុងរាជការនោះ ហើយមានមួយកំពុងតែជាប់នៅពន្ធនាគារព្រៃសរថែមទៀតែលគេជាពលរដ្ឋម្នាក់ គេជាកំពុងតែជាប់នៅពន្ធនាគារព្រៃសរ ដែលបានប្រព្រឹត្តអំពើខុសច្បាប់ ព្រោះថា បើយើងដាក់ទោសអ្នកណាយ៉ាងម៉េច ក៏ត្រូវដាក់ទោសសាច់ញាតិខ្លួនឯងដូច្នេះដែរ សូម្បីតែកូនខ្លួនឯងក៏ត្រូវតែដាក់ដែរបើធ្វើខុសច្បាប់។

សម្ដេចថ្លែងបន្តថា ក្នុងចំណោមចៅៗសិស្ស​​និទ្ទេ A ក៏មានក្មួយខ្ញុំម្នាក់ជាប់និទ្ទេ Aដែរ នេះមិនមែនមកពីពូជទេ គឺមកពីគេប្រឹងរៀ។ នេះទោះបីជាថាគេជាជីដូនមួយ របស់នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែឪពុកម្ដាយរបស់គេជាកម្មករទេ ដូ​ច្នេះ​​ចំណុចនេះក៏ចង្អុលបង្ហាញថា នាយករដ្ឋមន្ត្រីមួយនេះក៏មិនមែនសុទ្ធតែយកបងប្អូនមកតែតាំង ឱ្យធ្វើការងារនោះដែរ។ ដូច្នេះសរុបមកអ្នកដែលមានសមត្ថភាព គឺជាអ្នកដែលទទួ​បានការងារ៕

ដោយ ជឹម ណារី