ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរដ្ឋទូតអាម៉េរិក វាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការពង្រីកវិស័យកម្មន្តសាល និងកែលម្អលក្ខខណ្ឌការងារនៅតាមរោងចក្រ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបាន ទទួលជោគជ័យក្នុងពង្រីកវិស័យកម្មន្តសាល ហើយកែលម្អស្ថានភាព និងលក្ខខណ្ឌការងារ នៅតាមរោងចក្រ ឱ្យទទួលបាននូវភាពល្អប្រសើរ

ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលាក្នុងការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ជាមួយ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិ ជ្ជាជីវៈ កាលពីព្រឹកថ្ងៃ ទី ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្ដម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានចូលរួមសម្ដែងការអបអរចំពោះជោគជ័យ ដែលកម្ពុជាសម្រេចបាននៅក្នុងការពង្រីកវិស័យកម្មន្តសាល និងធ្វើការកែលម្អស្ថានភាពការ ងារនៅតាមរោងចក្រ នៅកម្ពុជា ឯកឧត្តមបានកត់សម្គាល់ពីសារៈសំខាន់ជាគន្លឹះក្នុងការ ពន្លឿនកំណែទម្រង់ ដើម្បីលើកកម្ពស់សិទ្ធិកម្មករ និងទំនាក់ទំនងរវាងថៅកែ និងកម្មករ ដើម្បីរក្សាទំនុកចិត្តរបស់អ្នកបញ្ជាទិញអន្តរជាតិ និងលទ្ធភាពក្នុងការចូលទៅក្នុងទីផ្សារនៅ ក្រៅប្រទេស។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យក្រសួងការងារធ្វើការពិគ្រោះយោបល់ ឱ្យ បានទំលំទូលាយមួយផលិតករ សហជីព និងអ្នកពាក់ព័ន្ធដទៃទៀត ដូចជាអង្គការពលកម្ម អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដែលមានការពាក់ព័ន្ធ នៅក្នុងដំណើរការក្នុងវិស័យ ការងារនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ដែលជាដៃគូសហប្រតិបត្តិការដ៏ល្អ ក្នុងការធ្វើការខិតខំរួមគ្នាកន្លងមក ដើម្បីដោះស្រាយ បញ្ហាប្រឈម និងធ្វើឱ្យមានការរីកចម្រើនជាច្រើនជាមួយគ្នាដែលវាបាន ឆ្លុះបញ្ចាំងនូវកិច្ចស ហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក ជាមួយនឹងកម្ពុជា។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានវាយតម្លៃ ខ្ពស់ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយក្រសួង ស្ថាប័ន និងវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមកនេះ ជាពិសេសទំនាក់ទំនងទៅលើវិស័យពាណិជ្ជកម្ម និងលក្ខខណ្ឌការងារនៅកម្ពុជាឯកឧត្ដម រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអរគុណ និង សម្តែងនូវការកោតសរសើរចំពោះបេសកម្មការទូតរបស់ឯកឧត្តមអគ្គរដ្ឋទូត ដែលបារួម វិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា

ដោយ ប៊ុនរិទ្ធ