ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោអំពាវនាវឱ្យសិស្សដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំរៀនបន្តទៀត

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីការប្រឡងនៅឆ្នាំក្រោយទទួលបានជោគជ័យ។

ក្នុងពិធីសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗសិស្សា​នុសិស្ស​ដែ​លបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាន​និទ្ទេសA ចំនួន​៤០​​៨​នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ សម្ដែងនូក្ដីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្មួយ និ​​ចៅៗ ទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួល បាននិទ្ទេស A នាឆ្នាំសិក្សានេះ និងបានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានរួមចំណែកនាំមកនូវភា​​ជោគជ័យសម្រាប់ក្មួយនិ​​​ចៅៗផងដែរ

សម្ដេចតេជោក៏បានថ្លែងងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាបថ្នាក់ ក្នុងការការពារ និងរក្សាសណ្ដាប់ធ្នាប់បានយ៉ាងហ្មត់ចត់ ដែលបម្រើឱ្យការប្រឡងប្រព្រឹត្ត ទៅបានយ៉ាងល្អ ដែលនេះហើ​យ​​ដែលផ្ដើមចេញពីផ្លែផ្កានៃសុខសន្តិភាព និងថ្លែងអំណរគុណចំពោះក្រុមការងា​​ផ្សេងៗទៀត ដែលបានជួយបំប៉នសិស្សមុន ពេលប្រឡង ដែលនេះគឺជាទម្លាប់ដ៏ល្អ ហើយសូ​​រក្សានូវទម្លាប់នេះជាបន្តទៀត។ ព្រោះគ្មានជោគជ័យណាមួយដែលគ្មានការចូលរួមនោះទេ ដូច្នេះសូមឱ្យវប្បធម៌នៃការចូលរួម និងសិល្បៈនៃការចែករំលែក ដើម្បីជំរុញវិស័យអប់រំសិក្សាធិការ ឱ្យមានចលនាបែបនេះតទៅទៀត។

សម្ដេចក៏​បានអំពាវនាវដល់គ្រឹះស្ថានឧត្ដមសិក្សា និងសប្បុសជននានា សូមមេត្តាជួយផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិទ្ទេA ដើម្បីបានន្តការសិក្សាទៅមុខទៀត និងដើម្បីប្រើប្រាស់ឱ្យអស់សក្ដានុពលនៃយុវជន ដែលទើបប្រឡងជាប់នេះឱ្យពួកគេក្លាទៅជាបញ្ញវន្តពិតៗ។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរម្លកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើ​​ត្រូវបានកាប់សម្លាប់ ហើយសាលារៀនមួយចំនួន ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងមនុស្ស។ ក៏ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ និងជាពិសេសបន្ទាប់ពី​កម្ពុជា​បាន​ទទួលបាននូវសុខ សន្តិភាពពេញលេញ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះគឺបានបណ្តុះណ្តាធនធានមនុស្សកើនឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នងដើម្បីទុកឱ្យកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្ត ល់កូនក្មួយសិស្សានុសិស្សនិទ្ទេស A ចំនួន ៤០៨នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។ ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៧១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរមួយគ្រឿង និងសាលានីមួយៗដែលមានសិស្សជាប់និទ្ទេA គឺក្នុង១សាលាទទួលបានថវិកា ៣លានរៀល។

គួរបញ្ជាក់ដែរថា ក្នុងសម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មា​​ចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២២២២នាក់ និទ្ទេស C ចំនួន ៦០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕

ដោយ ឹម ណារី