ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វ៉ូវីណាមកម្ពុជាត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយពីដណ្តើមបានកិត្តិយសដ៏ធំសម្បើមពី ជើងឯកអាស៊ី នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្រុមប្រតិភូ កីឡាករ កីឡាការិនី ដែលដណ្តើមបានកិត្តិយស ដ៏ធំសម្បើមពីព្រឹត្តិការណ៍ជើង ឯកទ្វីបអាស៊ី លើកទី៤ ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដោយឈ្នះមេដាយ មាស ប្រាក់ និងសំរឹទ្ធចំនួន៣៦គ្រឿង និងបានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវី ណាមកម្ពុជាដែលដឹកនាំប្រតិភូទៅចូលរួមនៅប្រទេសឥណ្ឌូណេស៊ីនោះបានថ្លែងថា ព្រឹត្តិការ ណ៍ជើងឯកអាស៊ីកីឡាវ៉ូវីណាម ឆ្នាំ២០១៨នេះ មាន១៧ប្រទេសចូលរួមប្រកួត ក្នុងចំណោម២០ប្រទេសក្នុងទ្វីបអាស៊ី ដែលជាសមាជិកផ្លូវការរបស់សហព័ន្ធវ៉ូវីណាមអាស៊ី។ លោកបាន បន្ដថា កីឡាករកីឡាការិនីកម្ពុជាបានប្រកួតលើ៣៧វិញ្ញាសាហើយឈ្នះមេដាយចំនួន៣៦ គ្រឿង ក្នុងនោះមេដាយមាស១១គ្រឿង ប្រាក់១១គ្រឿង និងសំរឹទ្ធ១៤គ្រឿង ដោយកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ខណៈម្ចាស់ក្បាច់គុន វៀតណាមឈ្នះមេដាយមាសលើកម្ពុជា ចំនួន២មេដាយមាស ពោលគឺវៀតណាម ឈ្នះមេដាយមាស១៣គ្រឿង រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសមីយ៉ាន់ម៉ា ដែលឈ្នះមេដាយមាសត្រឹម៤ប៉ុណ្ណោះ។

លោកសម្ដែងនូវការរីករាយយ៉ាងខ្លាំងចំពោះការខិតខំរបស់កីឡាករ កីឡាការិនីរហូតដល់ឈ្នះ មេដាយយ៉ាងច្រើនជូនជាតិ នាពេលនេះ។ ប៉ុន្តែជាមួយគ្នានោះ វាគឺជាបន្ទុកមួយសម្រាប់សហ ព័ន្ធ ក៏ដូចជាអត្តពលិកទាំងអស់ ដែលយើងធ្លាប់ដណ្តើមបានមេដាយហើយ មិនមែននៅ ស្ងៀមទេ ឬមិនត្រូវខិតខំទៀតទេ គឺយើងត្រូវតែប្រឹងប្រែងឱ្យខ្លាំងជាមុនទៀត ដើម្បីរក្សាមេដាយ ឬបង្កើនមេដាយសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានា នាពេលខាងមុខបន្ថែមទៀត ដោយយើងមិនអាចឱ្យបាត់បង់ទៅវិញទេ៕

ដោយ ហេង ណាលីន