ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីបញ្ជាការកូរ៉េ និង អ.ស.ប ព្រមព្រៀងគ្នាដើម្បីព្រាងច្បាប់នៃ កាធ្វើសមាហរណកម្មសម្រាប់អង្គភាពការពារJSA

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ទីបញ្ជាការកូរ៉េ និង អ.ស.ប ដែលដឹកនាំដោយអាម៉េរិក(UNC)បានព្រមព្រៀងគ្នាកាលពីអង្គារ ក្នុងការព្រៀងច្បាប់រួមគ្នាមួយនៃការធ្វើសមាហរណកម្ម ការគ្រប់គ្រងអង្គភាពការពាររបស់ពួកគេ នៅក្នុងតំបន់សន្តិសុខរួមគ្នា(JSA) ដែលគ្មានប្រដាប់អាវុធនៅក្នុងតំបន់ដែលគ្មានកងទ័ព។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅជុំនៃកិច្ចចរចាត្រីភាគីរបស់ពួកគេ នៅឯវិមានសេរីភាព ជាអាគារមួយដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង នៅក្នុងភូមិសន្តិភាព ផានមូនជុំ ជាប់ព្រំដែន។ ភាគីទាំងបីបានពិភាក្សាគ្នាពីសំណុំនៃការតាមដានបញ្ហាដែលជាប់ទាក់ទងទៅនឹង​ការធ្វើមិនឱ្យមានអាវុធនៅJSA ដោយរួមទាំងការត្រួតពិនិត្យការងារដែលបានបង្កើតឡើង​កាលពីថ្ងៃទី២៦និងថ្ងៃទី២៧ បន្ទាប់ពីកូរ៉េទាំងពីរបានលប់បំបាត់ចោលប៉ុស្តិ៍ការពារកងទ័ព​ដែល​ប្រដាប់ដោយអាវុធ និងអាវុធយុទ្ធភ័ណ្ឌដទៃទៀតនៅJSA បន្ទាប់ពីមានតម្រូវការ​កិច្ចប្រតិបត្តិការនានានៅទីនោះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា ភាគីទាំងបីបានព្រមព្រៀងគ្នា ចំពោះពង្រាងច្បាប់សមាហរណកម្មនេះ ដែលនឹងត្រូវបានគេប្រគល់ឱ្យអង្គភាពការពារនៅJSA ហើយបានសម្រេចក្នុងការធ្វើសេចក្តីសម្រេច​ចិត្តមួយលើពួកគេនៅដើមកាល​បរិច្ឆេទ​មួយ តាមរយៈកិច្ចផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក។

នៅឯកិច្ចចរចានោះដែរ ពួកគេបានពិភាក្សាគ្នាផងដែរ ពីរបៀបប្រើប្រាស់ឩបករណ៍តាម​ដានរបស់ពួកគេគឹស្ថិតនៅក្នុងកិច្ចដំណើរការ និងមធ្យោបាយនានាដើម្បីកែតម្រូវកិច្ច​ប្រតិបត្តិ​ការ​របស់ខ្លួន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )