ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិន និង រុស្ស៊ី សម្លឹងមើលការបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក និងចំណងទាក់ទងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — ចិន និង រុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីបង្កើនថែមទៀតនូវជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ នឹងជាយុទ្ធសាស្ត្រដោយឡែកធ្វើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។

កិច្ចព្រមព្រៀងនេះធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង ( Li Keqiang ) និងសមភាគីរុស្ស៊ី របស់លោក គឺ លោក ឌ្មីទ្រី ម៉េដ វ៉េដេវ ( Dmitry Medvedev ) បានធ្វើជាសហប្រធានកិច្ចប្រជុំជាទៀតទាត់លើកទី២៣ រវាងប្រមុខរដ្ឋាភិបាលចិន និងរុស្ស៊ី នៅក្នុងក្រុងប៉េកាំង ។

លោក លី បាននិយាយថា កិច្ចព្រមព្រៀងគ្នានេះ គឺជាកិច្ចព្រមព្រៀងបែបនេះ លើកដំបូងរបស់ខ្លួនចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតរដ្ឋាភិបាលថ្មី នឹងវាមានសារសំខាន់យ៉ាងធំធេង ដែលធ្វើជាសម័ន្ធការមួយរវាងអតីតកាល និងអនាគតកាលនោះ ។

លោកបាននិយាយថា ចិន និង រុស្ស៊ី គឺជាប្រទេសនៅជិតខាងគ្នាដ៏ធំបំផុតនៅក្នុងតំបន់ ​ព្រមទាំងផ្តល់ឱ្យនូវឱកាសអភិវឌ្ឍន៍យ៉ាងសំខាន់ដល់គ្នាទៅវិញទៅមក ។ ដោយកត់សម្គាល់ថា ប្រធានាធិបតីប្រទេសទាំងពីរបានជួបគ្នាជាច្រើនលើក ហើយភាពជាដៃគូនៃការសម្របសម្រួលគ្នាជាយុទ្ធសាស្ត្រដ៏ទូលំទូលាយទ្វេភាគី ត្រូវបានថែរក្សាក្នុងកម្រិតខ្ពស់នោះ លោក លី បាននិយាយថា នេះមិនគ្រាន់តែស្របទៅតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំឆ្ពោះទៅរកស្ថិរភាពពិភពលោក និងការរើបឡើងវិញនៃសេដ្ឋកិច្ចជាសកលផងដែរ ។

សម្រាប់លោកវិញ លោក ម៉េដ វ៉េដេវ បានវាយតម្លៃខ្ពស់នូវជំនឿទុកចិត្តគ្នាទៅវិញទៅមកកម្រិតខ្ពស់រវាងប្រទេសទាំងពីរដោយនិយាយថា ប្រទេសរុស្ស៊ីមានឆន្ទៈបង្កើនការផ្លាស់ប្តូរគ្នាជាមួយប្រទេសចិននៅគ្រប់កម្រិតទាំងអស់ , បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ព្រមទាំងពង្រីកទំហំពាណិជ្ជ កម្ម។

លោកបានលើកទឹកចិត្តឱ្យភាគីទាំងពីរពង្រីងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ នៃការវិស័យនៃការ បញ្ជូលរបៀបថ្មី, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច , កសិកម្ម , ថាមពល, ថាមពលនុយក្លេអ៊ែរ និងការដឹកជញ្ជូន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាធ្វើតាមលទ្ធិពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ដោយមាន WTO ធ្វើជាស្នូលរបស់ខ្លួន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )