ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា  អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ នៅវិមានសន្តិភាព។

ដើម្បីជាការលើកទឹកចិត្តដល់សិស្សពូកែកម្រិតនិទ្ទេស A ដែលសុទ្ធសឹងជាធនធានដ៏ពិសេសសម្រាប់សង្គមកម្ពុជានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់ឪកាសឲ្យពួកគេបានចូលជួបសំណេះសំ ណាលដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ថា សម័យប្រឡងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)  ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។