ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាយ៉ៃឆ្លងឆ្លើយ៖ ព្រះសង្ឃធ្វើបុណ្យកឋិនទានបានដែរឬទេ? ហើយអានិសង្សព្រះសង្ឍនិងពុទ្ធបរិស័ទខុសគ្នាយ៉ាងណា?

លោកអ្នកនាងជាទីគោរព អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាតែងតែខិតខំរិះរកអ្វីដែលថ្មី ហើយប្លែក គួបផ្សំជាមួយនឹងការអភិរក្សនូវសម្បត្តិវប្បធម៌ជាកេរ្តិ៍ តំណែលដូនតាផងដែរ នារាត្រីនេះយើងខ្ញុំនឹងលើកយកទម្រង់សិល្បៈបូរាណមួយប្រភេទមកជូនលោកអ្នកនាងស្តាប់កំសាន្ត នោះគឺ អាយ៉ៃឆ្លើយឆ្លង។ គ្រាន់តែឮថាអាយ៉ៃឆ្លើយឆ្លង លោកអ្នកនាងប្រហែលជាឆ្ងល់ថាហេតុអ្វីយើងខ្ញុំនិយាយថាប្លែក ប្រាកដណាស់អាយ៉ៃឆ្លើយឆ្លងជាទម្រង់សិល្បៈបូរាណមួយប្រភេទ ដែលលោកអ្នកនាងធ្លាប់បានស្គាល់យ៉ាងច្បាស់ ប៉ុន្តែអ្វីដែលប្លែកនោះគឺនៅត្រង់ អ្នកចម្រៀងឯណោះទៅវិញទេ ព្រោះសិល្បៈកជាកវីជើងចាស់មួយដួងនេះលោកអ្នកនាងធ្លាប់តែឃើញលោក ច្រៀងរៀបរាប់អប់រំពីផ្លូវលោក និងផ្លូវធម៌តាមរយៈចាប៉ី ដងវែង តែពេលនេះលោកបែមកចាប់ដៃគូបកស្រាយចម្រៀងអាយ៉ៃឆ្លងឆ្លើយដែលយើងគ្រប់គ្នាកម្រនឹងបានស្តាប់ ដូច្នេះយើងខ្ញុំសូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់

អាយ៉ៃឆ្លងឆ្លើយ៖ ព្រះសង្ឃធ្វើបុណ្យកឋិនទានបានដែរឬទេ? ហើយអានិសង្សព្រះសង្ឍនិងពុទ្ធបរិស័ទខុសគ្នាយ៉ាងណា?

ច្រៀងដោយ៖ ឡិរម្យប្រាជ្ញ ឈួន និង លោកស្រី ព្រំ ផល្លា

ផលិតដោយ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុនៃ អគ្គនាយដ្ឋានវិទ្យុជាតិកម្ពុជា

ចាក់ផ្សាយ៖ ក្នុងនាទីសិល្បៈបូរាណរបស់វិទ្យុជាតិកម្ពុជា AM 918KHz និងវិទ្យុវត្តភ្នំ FM105.70MHz វេលាម៉ោង ២០ម៉៣០

រក្សាសិទ្ធដោយ៖ អគ្គនាយដ្ឋានវិទ្យុជាតិកម្ពុជា