ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា និងអាម៉េរិក ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចំនួនពីរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ចុះកិច្ចព្រមព្រៀងលើការបន្តអនុស្សរណៈយោគយល់គ្នាស្តីពី​ការដាក់កម្រិតហាមប្រាមនូវការនាំចូលបុរាណវត្ថុរបស់កម្ពុជា និងគម្រោងអភិរក្សជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក គឹម សេដារ៉ា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម William A.​ Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ឌី វឌ្ឍនៈ