ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់និងរុស្ស៊ីពិភាក្សាគ្នាពីបញ្ហាស៊ីរីនិងយ៉េមែនក្នុងក្រុងតេហេរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មាន Tasnim រាយកាណ៍ពីថ្ងៃអង្គារនេះថា ពួកមន្ត្រីអ៊ីរ៉ង និងរុស្ស៊ីបានធ្វើកិច្ចប្រជុំមួយ នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការពិភាក្សាគ្នាការអភិវឌ្ឍថ្មីបំផុតនៅក្នុងប្រទេសស៊ីរី និងយ៉េមែន ។

ជំនួយការពិសេសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សម្រាប់កិច្ចការនយោបាយលោក ហូសេ ចាបេរី អានសារី , បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក អាឡិចហ្សង់ដឺឡាវរ៉េនទាវ និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក សែរហ្គេវែស៊ីនីន ( Sergey Bershinin ) បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដែលបានធ្វើកាលពីថ្ងៃចន្ទ ។

ភាគីទាំពីរបានធ្វើការសន្ទនាគ្នាស្តីពីបញ្ហាដ៏ច្រើន ដែលរួមមានទាំងការអភិវឌ្ឍនថ្មីបំផុតនៅក្នុង ប្រទេសដែលវាយប្រហារដោយសង្គ្រាម គឺស៊ីរីនិងយ៉េមែន ។ ក្នុងអំឡុងសម័យប្រជុំរយៈពេល៤ម៉ោងនេះ បញ្ហាដែលទាក់ទងដល់ការបង្កើតគណៈកម្មាធិការរដ្ឋ ធម្មនុញ្ញស៊ីរី , ស្ថានការណ៍នៅក្នុងខេត្តអ៊ីដលីប របស់ស៊ីរី ព្រមទាំងកិច្ចប្រឹងប្រែងរបស់ អ.ស.ប សម្រាប់កិច្ចចរចាសន្តិភាពក្នុងប្រទេសយ៉េមែនត្រូវបានគេធ្វើការពិភាក្សាគ្នា ។

ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តថ្នាក់តំបន់យ៉ាងសំខាន់សម្រាប់រដ្ឋាភិបាលស៊ីរី នៅក្នុងការ ប្រយុទ្ធរបស់ខ្លួនរបស់ជាមួយពួកសកម្មប្រយុទ្ធ ។ សាធារណរដ្ឋអ៊ីស្លាមនេះក៏គាំទ្រផងដែរ ដល់ពួកឧទ្ទាមស៊ីអ៊ីតក្នុងប្រទេសយ៉េមែន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )