ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចរាចរនៃជនចំណាកស្រុកបានមកដល់ទីក្រុងម៉ិកស៊ីកូ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ជនចំណាកស្រុកមួយចំនួន ដែលបានរាយការណ៍ដោយ​ប្រធានាធិបតីលោក ដូណាល់ ត្រាំ ខណៈដែលត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅកាន់អាម៉េរិក​ ត្រូវបានមកដល់ទីក្រុង​ម៉ិកស៊ីកូ​ហើយ។ ជនចំណាកស្រុកប្រមាណ ៥០០០នាក់​ដែលភាគច្រើនមកពីប្រទេស​ហុងឌូរ៉ាស ​,អែលសាល់វ៉ាឌ័រ និង ហ្កាទីម៉ាឡា ត្រូវបានគេដាក់ឱ្យនៅក្នុងពហុកីឡាដ្ឋានជាតិ​ទីក្រុងនេះ ដែលបានក្លាយជាមជ្ឈមណ្ឌលសង្រ្គោះមួយ។

តាមអ្វីដែលបានប្រកាសដោយគណៈកម្មាធិការសិទ្ធិមនុស្សជាតិ (Cndh) បានឱ្យដឹងថា ជនចំណាកស្រុកប្រមាណ៤៧០នាក់ ដំបូង​បានមកដល់ទីនេះកាលពីថ្ងៃអាទិត្យ ហើយពួក​អាជ្ញាធរគិតថា នឹងមានជនចំណាកស្រុករាប់ពាន់នាក់ផ្សេងទៀតមកដល់នៅថ្ងៃពុធនេះ។

ក្រុមគ្រួសាររបស់ពួកគេភាគច្រើនគឺមានក្មេងតូចៗ ហើយត្រូវបានធ្វើដំណើរ​ក្នុងចម្ងាយ​ផ្លូវ​ជាង​១៦០០គីឡូម៉ែត្រ ចាប់តាំងពីពួកគេចេញដំណើរ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ ចេញពីទីក្រុង​ San Pedro Sula ក្នុងប្រទេសហុងឌូរ៉ាស៕

( ប្រភព AIG៖ បកប្រែដោយលោក មាស សំអុល )