ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អនុប្រធានាធិបតីចិនគាំទ្រការអភិវឌ្ឍរួមនៅឯវេទិកាសេដ្ឋកិច្ចថ្មីនៅសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — អនុប្រធានាធិបតីចិនលោក វ៉ាង គីសាន ( Wang Qishan )បានគាំទ្រការធ្វើកំណែទម្រង់, ការបញ្ជូន របៀបថ្មីនិងការអភិវឌ្ឍរួមនៅឯវេទិកាសេដ្ឋកិច្ចថ្មី ដែលបានចូលរួមដោយពួកមេដឹកនាំនយោបាយ និង ពាណិជ្ជកម្មយ៉ាងសំខាន់ៗប្រហែល៤០០នាក់ នៅសិង្ហបុរីកាលពីថ្ងៃអង្គារនេះ ។

ក្នុងសុន្ទរកថានៅឯពិធីបើកវេទិកានេះ លោក វ៉ាង បាននិយាយថា ការធ្វើនយោបាយនិងសេដ្ឋកិច្ចជាសកលឥឡូវនេះ កំពុងតែដំណើរការធ្វើការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅបំផុត បន្ទាប់ពីការបញ្ចប់សង្គ្រាម ត្រជាក់ ។ ពិភពលោកឥឡូវនេះប្រឈមមុខនឹងការប្រកួតប្រជែងដូចជាការថែរក្សា ការអភិវឌ្ឍដែលមានស្ថិរភាពមួយនៃសេដ្ឋកិច្ចពិភពលោក ,ការផ្លាស់ប្តូរប្រជាសាស្ត្រ, ការផ្លាស់ប្តូរអាកាសធាតុ ,អតុល្យភាព ការអភិវឌ្ឍ,ភាពមិនដល់កម្រិតនៃយន្តការអភិបាលកិច្ចជាសកល ហើយនឹងការកើនឡើងនូវគំនិតប្រជានិយមនិងលទ្ធិឯកតោភាគីនិយម ។

លោក វ៉ាង ក៏បានអំពាវនាវដល់ប្រជាជនឱ្យយល់នូវប្រវត្តិសាស្ត្ររបស់ប្រទេសចិនផងដែរ ដោយ និយាយថា អារ្យធម៌ចិន ដែលបានជួបប្រទះនឹងការឈឺចាប់ ព្រមទាំងភាពរុងរឿងនោះ បានកំណត់ថា ប្រទេសចិនគ្រាន់តែអាចចាប់យកមាគ៌ាអភិវឌ្ឍន៍មួយ ជាមួយនឹងលក្ខដោយផ្ទាល់ខ្លួនរបស់ខ្លួនប៉ុណ្ណោះ ។

លោក វ៉ាង បានសង្កត់ធ្ងន់ថា ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយនៅឡើយ ហើយ ខ្លួននឹងខំព្យាយាមក្នុងការគ្រប់គ្រងកិច្ចការដោយផ្ទាល់ខ្លួន របស់ខ្លួនព្រមទាំងអនុវត្តន៍នូវគំនិតអភិវឌ្ឍន៍ថ្មី ។
ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីជំរុញទៅមុខការធ្វើសកលភាវូប នីយកម្មសេដ្ឋកិច្ចចូលទៅក្នុងទិសដៅមួយដែលបើកចំហ, មានរាប់បញ្ចូល,មានតុល្យភាពនិងឈ្នះឈ្នះថែម ទៀត ព្រមទាំងកសាងរួមគ្នានូវសហគមន៍មួយ ដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ ។

លោក វ៉ាង បាននិយាយថា កិច្ចសហប្រតិបត្តិការចិន-អាម៉េរិកនឹងនាំទៅរកលទ្ធផលឈ្នះឈ្នះ ដោយឡែកជម្លោះនឹងបញ្ចប់ជាមួយនឹងការខាងបង់សម្រាប់ភាគីទាំងពីរ ព្រមទាំងនឹងប៉ះពាល់ដោយផ្ទាល់ដល់ការអភិវឌ្ឍនិងស្ថិរភាពពិភពលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)