ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាសច្រានចោលការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថានឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូនេះ(មានសំឡេងដើម)

វិទ្យុជាតិកម្ពុជា ដោយ លោក ស្រី ផន វាសានា​ និង​ លោក​ ចន​ ណារិទ្ធ​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែ វិច្ឆិកានេះ។

សម្តេចតេជោ បន្តថា អ្នកគាំទ្រក្រុមប្រឆាំងចាំមើលទៅ តើមេរបស់ខ្លួនបោកប្រាស់ប៉ុណ្ណា? សម្តេចតេជោ បានពន្យល់ថា លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយនោះទេ ដូច្នេះលោក កឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះទេ។

សម្តេចតេជោ បញ្ជាក់ថា សម្តេចមិនចង់ឆ្លើយឆ្លងជាមួយទណ្ឌិតរត់ចោលស្រុករូបនេះទេ តែបើមិនបញ្ជាក់នឹងមានអ្នកចាញ់បោកការភូតកុហកនេះបន្តទៀត។