ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកនាំពាក្យក្រសួងយុត្ដិធម៌៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មិនបានលើក ពីបញ្ហានយោបាយ និងករណីលោក កឹម សុខានោះទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានអះអាងថា ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួល បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានលើកពីចំនួនអ្នកទោសជាប់ពន្ធនាគារ មានចំនួន ច្រើន ប៉ុន្ដែមិនបានលើកពីបញ្ហានយោបាយ និងករណីលោក កឹម សុខា ដែលកំពុងជាប់ ពន្ធនាគារនោះទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួនពិភាក្សាជាមួយលោកសី រ៉ូណា ស្មីត ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃ ទី ខែវិច្ឆិកា ឆ្នាំ២០១៨នៅទីស្តីការក្រសួងយុត្ដិធម៌ ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានអះអាងថា ក្នុងជំនួបពិភាក្សារវាងលោកស្រី រ៉ូណាស្មីត ជាមួយឯកឧត្តម ជីវ សុង ហាក់រដ្ឋលេខាធិការ និងតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោកស្រីមិនបានលើកឡើងពីបញ្ហានយោបាយ និងការជាប់ឃុំរបស់ក្រុមប្រ អតីត​បក្សឆាំងនោះទេ ពិសេសករណីលោកឹម សុខា គឺលើកឡើងតែពីករណីដែលអ្នកជាប់ ពន្ធនាគារ មានចំនួនច្រើន ហើយជំរុញឱ្យក្រសួងរកវិធានការដោះស្រាយតែប៉ុណ្ណោះ។ ឯកឧត្តមបានលើកឡើងថា ក្នុងជំនួបបានលើកឡើងពីច្ចេកទេសផ្លូវច្បាប់តែប៉ុណ្ណោះក្នុងការ ដោះស្រាយបញ្ហាអ្នកជាប់ពន្ធនាគារដែលមានចំនួនច្រើនដែលធ្វើឱ្យកកស្ទះ នៅក្នុងពន្ធនាគារ នាពេលបច្ចុប្បន្ន។ឯកឧត្តមបានបន្ដថា “គាត់រីករាយនឹងជួយលើបញ្ហាបច្ចេកទេស ហើយគាត់ក៏បានលើកឡើងពីក្តីកង្វល់ពាក់ព័ន្ធនឹងការកកស្ទះចំនួនអ្នកទោសនៅពន្ធនាគារ ការទទួល បានសេវាយុត្តិធម៌ពីជនគ្រប់រូបនៅកម្ពុជា និងវិធានភស្តុតាងរបស់ចៅក្រមក្នុងការកាត់ សេចក្តីជាដើម

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងយុត្ដិធម៌បានស្វាគមន៍ក្នុងការដោះស្រា យ បញ្ហា និងក្តីកង្វល់របស់រាយការណ៍ពិសេសដែលបានលើកឡើងទាំងនោះ។ ឯកឧត្តមបានបន្ថែមថា បញ្ហាដែលលោកស្រី រ៉ូណា ស្មីត លើកឡើងនោះ ក៏ជាបញ្ហាដែលរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងយុត្ដិធម៌កំពុងដោះស្រាយ។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីធ្វើយ៉ាង ណាឱ្យអនុម័តនូវបញ្ញត្តិច្បាប់ដែលមានចែង ដូចជាការអនុវត្តទោសសហគមន៍ ប៉ុន្តែនៅមិនទាន់អនុវត្តន៍បាន ព្រោះថាប្រជាពលរដ្ឋមិនទាន់បានយល់នោះទេ

ឯកឧត្ដមបានពន្យល់ថា ប្រសិនបើយើងអនុវត្តន៍ទៅនឹងទទួលបានភាពបរាជ័យ ហើយ បង្កើតជាបញ្ហា នៅក្នុងសង្គមទៅវិញទេ ដូច្នេះ ក្នុងជំនួបបានពិភាក្សាវិធានការ នៃយន្តការ ដែលកម្ពុជាមានស្រាប់ហើយ ដោយមិនទាន់អនុវត្តន៍

ជាមួយគ្នានេះដែរ លោកស្រី រ៉ូណា ស្មីត មិនបានលើកពីបញ្ហាសិទ្ធិមនុស្សជាទូទៅទេ ប៉ុន្ដែលើកឡើងផ្តោតទៅលើតែពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីលើក​តម្កើង និងការធានាឱ្យទួលបានការការពារដោយយុត្តិធម៌

ដោយ ប៊ុនរិទ្ធ