ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាក្រសោបមេដាយ៣៦គ្រឿង ពីព្រឹត្តិការណ៍ជើងឯក កីឡាវ៉ូវីណាមទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –អត្តពលិកកីឡាវ៉ូវីណាមកម្ពុជាបានក្រសោបមេដាយមាស ប្រាក់ និងមេដាយ​សំរិទ្ធិ សរុបចំនួន ៣៦គ្រឿង ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជ្រើសជើងឯកទ្វីបអាស៊ីលើកទី៤ ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានបញ្ចប់ជាស្ថាពរហើយ ដែលមាន១៧ប្រទេស ក្នុងទ្វីបបានចូលរួម ប្រជែងមេដាយ។

លោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP នៅព្រឹកថ្ងៃអង្គារទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីប្រទេសឥណ្ឌូណេស៊ី តាមរយៈសារអេឡិចត្រូ និចមកថា ព្រឹត្តិការណ៍នេះមាន១៧ប្រទេសចូលរួមប្រកួត ក្នុងចំណោម២០ប្រទេសក្នុងទ្វីបអាស៊ីដែល ជាសមាជិកផ្លូវការរបស់ សហព័ន្ធវ៉ូវីណាមអាស៊ី។ ជាមួយនឹងការខិតខំនេះបានធ្វើឱ្យកីឡាករកីឡាកា រិនីកម្ពុជាបានប្រកួតលើ៣៧ វិញ្ញាសា ហើយឈ្នះមេដាយ ចំនួន៣៦គ្រឿង ក្នុងនោះមេដាយ មាស១១ គ្រឿង ប្រាក់១១គ្រឿង និងសំរិទ្ធិ១៤គ្រឿង ដោយកម្ពុជាឈរនៅ ចំណាត់ថ្នាក់លេខ២ ខណៈម្ចាស់ ក្បាច់គុន វៀតណាមឈ្នះមេដាយច្រើនជាងគេ ដោយ ឈរ នៅចំណាត់ថ្នាក់លេខ១។

អនុប្រធានរូបនេះអះអាងថា ការប្រកួតនេះមានរយៈពេល៤ថ្ងៃ ដោយសារម្ចាស់ផ្ទះបាន រៀបចំឱ្យអត្ត ពលិកកពីបណ្តាប្រទេសនានាឱ្យដើរកម្សាន្ត​ នៅតំបន់ប្រវត្តិសាស្រ្ត នៅកោះបាលីរបស់ ខ្លួននោះទើបការប្រកួត ត្រូវដំណើរការជាង១០ម៉ោង ដោយចាប់ពីព្រឹករហូតដល់ម៉ោង១០យប់។ ក្រុមប្រតិភូវ៉ូវីណាមកម្ពុជានឹងត្រូវវិល ត្រឡប់មកដល់មាតុប្រទេសខ្លួនវិញ នាថ្ងៃព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា។

សូមបញ្ជាក់ថា ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដែលទៅប្រកួតជើងឯកអាស៊ី លើកទី៤ នៅ ឥណ្ឌូណេស៊ី ពេលនេះ មានចំនួន២0នាក់ គ្រូបង្វឹក និងគ្រូជំនួយ៥នាក់ គ្រូពេទ្យ២ និងគណៈប្រតិភូ២នាក់៕

ដោយ ហេង ណាលីន