ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គស្នងការនគរបាលជាតិ៖ ថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខាងមុខនេះ នឹងមានអ្នកចូលរួម ជាង២ម៉ឺននាក់ ហើយរៀបចំធំជាងរាល់ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –អគ្គស្នងការនគរបាលជាតិ បានប្រកាសថា ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបអនុស្សាវរីយ៍ លើកទី៦៥ឆ្នាំ នឹងមានអ្នកចូលរួមជាង០.០០០នាក់ និងរៀបចំធំជាងរាល់ឆ្នាំ ដែលមាន កម្លាំងមហាជន កម្លាំងសមត្ថកិច្ចចម្រុះ មកពីក្រសួង ស្ថាប័ននានា និងមានពិធីព្យុះហយាត្រា ពីអង្គភាពពាក់ព័ន្ធនីមួយៗចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលើផែនការរៀបចំសន្តិសុខ សណ្តាប់ ធ្នាប់ បុណ្យឯករាជ្យជាតិ ថ្ងៃទី៩វិច្ឆិកាខាងមុខនេះ នាព្រឹកថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៨ នៅអគ្គ ស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង ការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតទៅលើបញ្ហាប្រឈម និងសភាព ការណ៍ជាក់ស្តែង ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងធំតែមួយគត់ គឺធានាសុវត្ថិភាព ឱ្យបាន១០០ភាគរយ ឯកឧត្តម នាយឧត្តមសេនីយ៍បានអះអាងថា “នេះជាកិច្ចការដែលយើង ត្រូវធានាចំពោះរាជរដ្ឋាភិបាលដើម្បីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានទាំងស្រុង។ គោលដៅរបស់យើងត្រូវយកចិត្តទុកដាក់នៅជុំវិញវិមានឯករាជ្យ និងតាម ដងផ្លូវ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋានអង្គរក្ស បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ គឺធ្វើខុសពីបណ្តាឆ្នាំមុនៗ គឺនឹងមានព្រឹត្តិ ការណ៍ធំពីរគឺពិធីថ្វាយទៀនជ័យ នៅវិមានឯករាជ្យ និងមិទ្ទិញមហាជន នៅមុខព្រះបរមរាជ វាំង ឯកឧត្តមបានបន្ថែមថា ក្នុងនាមគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ គឺចាំ បាច់ការពារ សុវត្ថិភាពឱ្យបាននៅក្នុងពិធីបុណ្យឯករាជ្យជាតិ ពិធីថ្វាយទៀនជ័យ ក៏ដូចជា ពន្លត់ទៀនជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ផងដែរ

ជាមួយគ្នានេះ ព្រះរាជពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៥ឆ្នាំនេះ គឺត្រូវយកចិត្តទុក ដាក់បន្ថែមទៀត ចំនួនបីចំណុចគឺ ទី១. នៅវិមានឯករាជ្យ ទី២. នៅព្រះបរមរាជវាំង និងទី៣. នៅតាមដងផ្លូវ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ មានការយោគយល់ចំពោះការបិទ បើកផ្លូវរបស់សមត្ថកិច្ចផងដែរ ៕

ដោយ ចាន់ សុធីវង្ស