ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានរដ្ឋសភា ស្នើដល់សមាជិកសមាជិកាសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៩ ឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុង​​ជ្រោយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់សមាជិកសមា ជិកាព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់​គ្រង​ឆ្នាំ២០១៩នេះឱ្យបានហ្មត់ចត់គ្រប់ជ្រុង​​ជ្រោយ និងស៊ីជម្រៅ ជាពិសេស ធ្វើឱ្យប្រាកដថា​ការវិភាជន៍ថវិកា ពិតជាឆ្លើយតបទៅនឹងវិស័យជាអាទិភាពរបស់ជាតិ ដែលជាចលករ នៃកំណើន​សេដ្ឋកិច្ចរបស់កម្ពុជា

ការស្នើសុំរបស់សម្តេចប្រធានរដ្ឋសភាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាឈ្វេងយល់អំពី ការកសាង ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ

សម្តេចប្រធានបានបញ្ជាក់ថា សិក្ខាសាលានេះ ដែលផ្តួចផ្តើមរៀបចំឡើងដោយ គណៈកម្ម​ការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងដោយមានការ ចូលរួមពីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើន ក្នុងបំណងផ្លាស់ប្តូរនូវព័ត៌​មាន និងធាតុចូលបន្ថែមទៀតសម្រាប់យកមកសិក្សា វិភាគ និងវាយតម្លៃ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៩ មុននឹងដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័តនាពេលខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភា បានបន្តថា ថវិកាជាតិឆ្នាំ២០១៩ ត្រូវបានគិតគូរ ដោះស្រាយ និងត្រូវបានវិភាជន៍សម្រាប់វិស័យអាទិភាព នៃគោលនយោបាយជាតិសំខាន់ៗជាសារវន្ត។ យើងចាត់ទុកថា ថវិកាជាតិឆ្នាំ២០១៩នេះ ជាឧបករណ៍​នៃគោល​នយោបាយ របស់រាជរដ្ឋាភិ បាលប្រកប​ដោយ​ប្រសិទ្ធភាព និងស័ក្តសិទ្ធភា​ព ក្នុងការថែរក្សាការពារ និង​ពង្រឹងថែមទៀត នូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជា​សម្រេច​​​បានកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះរឹងមាំ សម្រាប់​បម្រើ​ឱ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកសាងសេចក្តីព្រាងច្បាប ញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត ដ៏ច្រើនលើសលរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រ ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការ អនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវផ្តើមអនុវត្តន៍នៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១​នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាថ្លែងថា សម្រាប់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានកំណត់ ចំណាយថវិកា ជាតិក្នុងកម្រិតចំនួន ២៥ ៧៦៥ ០២៨ លានរៀល កើន ១០ភាគរយ ធៀបឆ្នាំ២០១៨ ក្នុងនោះចំណាយចរន្តថ្នាក់ជាតិត្រូវបានគ្រោងចំនួន ១៦ ៨២៧ ២៨០លាន រៀល និងចំណាយមូលធនថ្នាក់ជាតិមានចំនួន ៨ ៩៣៧ ៧៤៨លានរៀល។ ការចំណាយលើបន្ទុកបុគ្គលិកត្រូវ បានគ្រោង ៧ ៨៦២ ៥៣៧ លានរៀល ដូចជា (ដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន លាភការ និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន និងកងកំលាំងប្រដាប់អាវុធ)។ ការចំណាយមិនមែនបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៨ ៩៦៤ ៧៤៣លានរៀល មានសមាមាត្រស្មើនឹង ៥៣,២៨ភាគរយ នៃចំណាយចរន្តថ្នាក់ជាតិ ត្រូវជា ៨,១៦ភាគរយនៃ ផ..ស ដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច។ លើសពីនេះសម្រាប់ ឆ្នាំ២០១៩  រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាឆ្លើយតបនឹង សកម្មភាពគាំពារសង្គម ដូចជាបន្តការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ បន្តឧបត្ថម្ភមាតុភាពសម្រាប់កម្មករ និយោជិត ការបន្តនិរន្តភាពមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តសកម្មភាពចុះសួរសុខទុក្ខកម្មករ កម្មការិនី និងកម្មវិធីសង្គហទានសង្គមសម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារ​តូច។ ការចំណាយមូលធនថ្នាក់ជាតិត្រូវបានគ្រោង ៨ ៩៣៧ ៧៤៨លានរៀល មានសមាមាត្រស្មើ នឹង ៣៤,ភាគរយ នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា ៨,១៣ភាគរយ នៃ ផ..ស គឺមានកំណើន ៨,ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ការចំណាយមូលធនថ្នាក់ជាតិនេះ មានគោលដៅផ្តល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីក្នុងវិស័យអាទិភាពដោយផ្តោតលើការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានឱ្យដឹងដែរថា សម្រាប់ឆ្នាំ២០១៩ខាងមុខនេះដែរ រាជរដ្ឋាភិបាលក៏មានគោលដៅបង្កើនចំណូលក្នុងប្រទេសថ្នាក់ជាតិឱ្យស្មើនឹង ១៨,០០ភាគរយ នៃ ផ..ស គឺស្មើ ១៩ ៧៨៦ ២៦០លានរៀល ដែលមានកំណើន ១២,ភាគរយ ធៀបនឹង ច្បាប់ថវិកាឆ្នាំ២០១៨ ដែលក្នុងនោះចំណូលចរន្តថ្នាក់ជាតិត្រូវសម្រេចឱ្យបានចំនួន ១៩ ៥៩៣ ១១១លានរៀល ត្រូវជា ១៧,៨៣ភាគរយនៃ ផ..ស គឺមានកំណើន ១២,ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨ និងចំណូលមូលធនត្រូវបានគ្រោងចំនួន ៥ ៧៦៦ ៩១៧លានរៀល ត្រូវជា ៥,២៥ភាគរយ នៃ ផ..ស គឺមានកំណើន ១៥,ភាគរយ នៃ ផ..ស គឺមានកំណើន ១៥,ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨

ដោយ ប៉ាល់ សុង