ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណកម្មាធិការសិទ្ធមនុស្សកម្ពុជា ច្រានចោលចំពោះEUដែលគិតថាកម្ពុជាបានរំលោភសិទ្ធមនុស្ស

វិទ្យុជាតិកម្ពុជា៖អត្ថបទលោជួន បូណា
ភ្នំពេញ៖ប្រធានគណកម្មាធិការសិទ្ធមនុស្សកម្ពុជា បានច្រានចោលចំពោះសហភាពអឺរ៉ុប ហៅកាត់ថា(EU)ដែលគិតថាកម្ពុជាបានរំលោភសិទ្ធមនុស្ស ខណៈដែលសិទ្ធមនុស្សនៅកម្ពុជា គឺមានភាពល្អប្រសើរ។
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយលោកស្រី រ៉ូណា ស្មីត កាលពីរសៀលថ្ងៃទី៥ វិច្ឆិកា នៅគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុបគួរពិចារណាឡើងវិញ ដោយមិនគួរយកលេសសិទ្ធមនុស្សនៅកម្ពុជា ដើម្បីដកការអនុគ្រោះពន្ធពីកម្ពុជានោះទេ។

ឯកឧត្តមបានបញ្ជាក់ថា ការដែលសហភាពអឺរ៉ុបថា នឹងអាចដកការអនុគ្រោះពន្ធនៅកម្ពុជានេះ គឺគ្រាន់តែជារឿងនយោបាយប៉ុណ្ណោះ។ ការផ្ដល់អនុគ្រោះពន្ធនៅកម្ពុជានេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយប្រជាជនខ្មែរ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ។ បើទោះបីជាមានការលើកឡើងបែបណាក៏ដោយ សេដ្ឋកិច្ចកម្ពុជាគឺរក្សាកំណើនជានិច្ច។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុបកាលពីថ្មីៗនេះ បានបញ្ជាក់ថា ស្នងការពណិជ្ជកម្មអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃអំពីស្ថានភាពក្នុងប្រទេសកម្ពុជារយៈពេល៦ខែទៀត ចាប់ពីពេលជូនដំណឹង មុនឈានទៅសម្រេចថា តើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន ឬធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះតែម្ដង៕