ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុងសៀមរាប និងទីក្រុងស៊ូវ៉ុន ចុះអនុស្សរណៈលើគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម ខេត្តសៀមរាប ជំហានទី៤

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈ លើ កិច្ចព្រមព្រៀងគម្រោង អភិវឌ្ឍន៍ ភូមិភ្នំក្រោម ស៊ូវ៉ុន ក្នុងខេត្តសៀមរាប ជំហានទី៤ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបាន ចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក យ៉ុម តែយ៉ុង (Yeom Tae-young) អភិបាលក្រុងស៊ូវ៉ុន នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារបុរីអង្គរ ក្រុងសៀមរាប។

រូបថត៖ ហង្ស សៀក