ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណ:កម្មាធិការសិទ្ធមនុស្សកម្ពុជា ច្រានចោលចំពោះEUដែលគិតថា​ កម្ពុជាបានរំលោភសិទ្ធមនុស្ស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖

ប្រធានគណ:កម្មាធិការសិទ្ធមនុស្សកម្ពុជា បានច្រានចោលចំពោះសហភាពអឺរ៉ុប ហៅកាត់ថា(EU)ដែលគិតថាកម្ពុជាបានរំលោភសិទ្ធមនុស្ស ខណៈដែលសិទ្ធមនុស្សនៅកម្ពុជា គឺមានភាពល្អប្រសើរ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយលោកស្រី រ៉ូណា ស្មីត កាលពីរសៀលថ្ងៃទី៥ វិច្ឆិកា នៅគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុបគួរពិចារណាឡើងវិញ ដោយមិនគួរយកលិសសិទ្ធមនុស្សនៅកម្ពុជា ដើម្បីដកកាឆរអនុគ្រោះពន្ធនៅកម្ពុជានោះទេ។

ឯកឧត្តមបានបញ្ជាក់ថា ការដែលសហភាពអឺរ៉ុបថា នឹងអាចដកការអនុគ្រោះពន្ធនៅកម្ពុជានេះ គឺគ្រាន់តែជារឿងនយោបាយប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា ការផ្ដល់អនុគ្រោះពន្ធនៅកម្ពុជានេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយប្រជាជនខ្មែរ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារជូនកម្មករកម្មការនី។ជាពិសេស កម្មករ កម្មការនី ត្រូវបានយកចិត្ដទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានជឿជាក់ថា បើទោះបីជាមានការលើកឡើងបែបណាក៏ដោយ សេដ្ឋកិច្ចកម្ពុជាគឺរក្សាកំណើនជានិច្ច។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុបកាលពីថ្មីៗនេះ បានបញ្ជាក់ថា ស្នងការពាណិជ្ជកម្មអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃអំពីស្ថានភាពក្នុងប្រទេសកម្ពុជារយៈពេល៦ខែទៀត ចាប់ពីពេលជូនដំណឹង មុនឈានទៅសម្រេចថា តើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន ឬធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះតែម្ដង៕