ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសទីក្រុងណានីង បន្តបង្កើនការបណ្តុះបណ្តាលដល់និស្សិតកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក លី ចន្ថា៖

លោក ស៊ូ ហួជីង Su Huaging ប្រធានការិយាល័យវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសទីក្រុង ណានីងសាធារណៈរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថា វិទ្យាស្ថាន នឹងបន្តជំរុញការបណ្តុះបណ្តាលនិស្សិតកម្ពុជាលើមុខជំនាញមួយចំនួន នៅក្នុងវិទ្យាស្ថាន នេះ។

លោកប្រធានការិយាល័យបន្តថា កន្លងមក វិទ្យាស្ថាន បានធ្វើការងារជាច្រើនជាមួយព្រះរាជាណាចក្រកម្ពុជា ពិសេសអគ្គកុងស៊ុលកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនក្នុងការបន្តសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលនិស្សិតគ្រប់មុខជំនាញ ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ។

ក្នុងពេលអនុញ្ញាតឱ្យក្រុមមន្រ្តីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិអន្តរជាតិ មកពី៩ស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារក្នុងពេលបំពេញទស្សនៈកិច្ចនសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន លោកស្រីបាវ ហុងមីង Bao Hongming ប្រធានមហាវិទ្យាល័យអន្តរជាតិចិនថ្លែងថា នៃវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសទីក្រុងណាននីង កន្លងមក បានបញ្ជូនគ្រូបង្រៀនធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក និងទទួលនិស្សិតកម្ពុជាមួយចំនួនបានចូលសិក្សាជំនាញនៅវិទ្យាស្ថាននេះតាមរយៈការផ្តល់ជាអាហារូបករណ៍ទាំងស្រុងផងដែរ។

លោកស្រីប្រធានមហាវិទ្យាល័យបន្តថា វិទ្យាស្ថាននេះបានក្លាយជាសាលាគម្រូរបស់ប្រទេសចិន ដែលទទួលស្គាល់ដោយរដ្ឋាភិបាលចិន និងមានគុណភាពជាលក្ខណៈអន្តរជាតិ ។ ក្នុងនោះនៅឆ្នាំ២០០៩ទទួលបានពានរង្វាន់ជាសាលាគម្រូទី៣០ក្នុងចំណោម៥០០វិទ្យាស្ថានក្នុងពិភពលោក។ ក្រៅពីបានបណ្តុះបណ្តាលនិស្សិតនៅក្នុងតំបន់ ក៏បានបង្កើតកិច្ចសហប្រតិបត្តការជាមួយប្រទេសអាស៊ានផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបញ្ជូនគ្រូបង្រៀនទៅវិញទៅមក និងបង្កើតកម្មវិធីផ្សេងៗជាមួយបណ្តាប្រទេសអាស៊ាន។ លោកស្រីបន្តថា សាលាបានបណ្តុះបណ្តាលជំនាញជាច្រើនប្រកបដោយគុណភាព និងបច្ចេកទេសដល់និស្សិតជាតិ និងអន្តរជាតិដោយជំនាញក្នុងបរិញ្ញាបត្រ័រងឆ្នាំទី២ ប្រមាណ១០ម៉ឺននាក់បានទៅធ្វើការក្នុងសហគ្រាស និងសហគមន៍។

គួរបញ្ជាក់ផងដែរថា ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំឱ្យមានដំណើរទស្សនៈកិច្ចដល់មន្រ្តីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មាន រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២២ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៨ ៕