ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហគមន៍កសិកម្មចំនួន១៧ក្នុងខេត្តព្រះវិហារបានចាប់ផ្តើមប្រមូលផលស្រូវសរីរាង្គ ផ្គត់ផ្គង់អោយក្រុមហ៊ុនអេមរុ រ៉ាយស៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន សុវុទ្ឋី ៖​

សហគមន៍កសិកម្មចំនួន១៧ក្នុងខេត្តព្រះវិហារបានចាប់ផ្តើមប្រមូលផលស្រូវសរីរាង្គ ផ្គត់ផ្គង់អោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ដើម្បីឲ្យក្រុមហ៊ុនធ្វើការនាំចេញអង្ករទៅលក់នៅលើទីផ្សារក្រៅប្រទេស ។

លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបាន ប្រាប់វិទ្យុជាតិកម្ពុជាថា ស្រូវសេរីរាង្គដែលសហគមន៍កសិកម្មផលិតបាននៅឆ្នាំនេះនឹងទទួលបានទិន្ឋផលខ្ពស់ជាងឆ្នាំមុនៗ ដោយសារឆ្នាំនេះមានទឹកគ្រប់គ្រាន់បំរើឲ្យវិស័យកសិកម្ម។

លោកបញ្ជាក់ថា ប្រជាសហគមន៏កំពុងតែចាប់ផ្តើមប្រមូលផលស្រូវសេរីរាង្គបណ្តើរៗហើយ បានប្រមាណប្រហែលជាង២៥ភាគរយ លើផ្ទៃដីសរុប ជាង៩០០០ហិចតា។

លោកបានបន្តថា ការងារផលិតស្រូវសេរីរាង្គតាមកិច្ចសន្យាកសិកម្មនេះមន្ទីរបានជំរុញយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងផងដែរ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករដែលបានផលិតស្រូវសេរីរាង្គលក់ឲ្យក្រុមហ៊ុន ពីព្រោះថាស្រូវសេរីរាង្គវាមានតំលៃថ្លៃជាងស្រូវធម្មតា ហើយពេលបរិភោគទៅមិន ប៉ៈពាល់ដល់សុខភាពីព្រោះស្រូវសិរីរាង្គធ្វើឡើងតាមស្តង់ដាមិនប្រើប្រាស់ជីគីមី ។

សូមបញ្ជាក់ថា ប្រជាសហគមន៏កសិកម្មចំនួន១៧ សហគមន៏នៅក្នុងខេត្តព្រះវិហារនេះមាននៅក្នុងស្រុកចំនួន៧ដូចជានៅស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុករវៀង ស្រុកជ័យសែន ស្រុកជាំក្សាន្ត និងស្រុកសង្គមថ្មី៕