ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍កីឡាយានយន្តឆ្លងកាត់ឧបសគ្គនៅតំបន់ធនធានធម្មជាតិ បញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ព្រឹត្តិការណ៍កីឡាយានយន្តកម្រិតអន្តរជាតិ Khmer Rally Raid 2018 ឆ្លងកាត់ឧបសគ្គ ក្រោមប្រធានបទ “រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ” បានបញ្ចប់ ដោយជោគ ជ័យហើយ កាលពីល្ងាចថ្ងៃអាទិត្យទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានរៀបចំពិធីបិទបំពាក់ មេដាយ នៅរាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថានមានប្រសាសន៍ថា ការប្រកួតកីឡាយាន យន្តឆ្លង កាត់តំបន់អភិរក្សធនធានធម្មជាតិ៣ខេត្តគឺខេត្តកំពង់ស្ពឺឆ្លងកាត់តំបន់ដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យាន ជាតិគិរីរម្យខេត្តកំពតបានឆ្លងកាត់ឧទ្យានជាតិ ព្រះមុនីវង្ស ភ្នំបូកគោ និងខេត្តព្រះសីហនុឆ្លងកាត់តំបន់ឧទ្យាន ជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែលមានចម្ងាយផ្លូវសរុប៦៣០គីឡូម៉ែត្រ។ ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់យ៉ាង ខ្លាំងក្នុងការផ្សព្វផ្សាយតំបន់អភិរក្សទាំងនេះទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដោយនេះមិនត្រឹមតែជាកិច្ចការរបស់រាជរដ្ឋភិបាល ក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាជាកិច្ចការដែលត្រូវចូលរួម ទាំងអស់ រីឯអ្នកចូលរួមជាជន បរទេសក៏បានផ្សព្វផ្សាយពីបញ្ហាកីឡា និងបរិស្ថានដល់ពិភព លោក ផងដែរ។

លោក ហូ សិទ្ធិគុណ តំណាងក្លិ KARA ដែលជាអ្នកសហការរៀបចំកីឡាបានវាយ តម្លៃខ្ពស់ចំពោះ ការចូលរួមប្រកួតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមិនមានអ្វីជាបញ្ហានោះ ឡើយដោយកីឡាករ​ កីឡាការិនីទាំងអស់បានគោរពបាននូវបទបញ្ជាបច្ចេកទេសតាមនិយាបច្ចេកទេសអន្តរជាតិ។ លោកបន្ថែមទៀតថា ការប្រកួត នេះយើងថែមទាំងបានផ្សព្វផ្សាយ ពីការងារអភិរក្សបរិស្ថានផង បង្កើនបច្ចេកទេសកីឡាផង ដែលជាការផ្តល់ ឱកាសរបស់ ក្រសួងបរិស្ថានក្នុងការបន្ថែមដល់ការអភិវឌ្ឍកីឡាយានយន្តកាន់តែល្អប្រសើរបន្ថែមផងដែរ៕

ដោយ ហេង ណាលីន