ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស ​ថាវី ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តប្រាសាទរាជាសំរោងក្រុងសំរោង

AKP ឧត្តរមានជ័យ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយឯកឧត្តម ស ​ថាវី អភិបាលនៃគណៈ អភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ចាន់ គន្ធាស ថាវី ព្រមទាំងឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្ត យ៉ាងច្រើនកុះករ ាថ្ងៃអាទិត្យ ១១រោច ខែអស្សុជ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដង្ហែកឋិនទានសាមគ្គីទៅកាន់វត្ត ប្រាសាទរាជាសំរោង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ឯកឧត្តម ស ​ថាវី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

ឯកឧត្តមបានប្រសិទ្ធពរជ័យដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានចូលបច្ច័យតាមសទ្ធា ជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួម កសាងសមិទ្ធ ផលនានា ក្នុងវត្តប្រាសាទរាជា សំរោងដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយថែរក្សារប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែរទូទាំងប្រទេសជួបតែ សុខសន្តិភាពនិងការអភិវឌ្ឍជានិច្ចនិរន្ត៕

ដោយ ទិត ស្រ៊