ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ចំនួនពីរស្ដីពី​កិច្ចសហប្រតិបត្ដិការផ្នែកវប្បធម៌

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរស្ដីពីកិច្ចសហប្រតិបត្ដិការផ្នែកវប្បធម៌នៅប្រទេសកម្ពុជាដែលពិធីនេះ នឹងប្រារព្ធធ្វើនៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣០ រសៀល នៅសារមន្ទីរជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាន​ទូតសហរដ្ឋ​អាមេរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កិច្ចព្រមព្រៀងទី១ គឺការបន្ដនូវអនុស្សរណៈយោគ យល់គ្នារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹង ការដាក់កម្រិត ហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។ តាមរយៈកិច្ចព្រមព្រៀងនេះ គឺជាការបញ្ជាក់ឡើងវិញនូវ អនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខានៅឆ្នាំ២០០៣ ដោយត្រូវបានបន្ដតាម រយៈសារលិខិតផ្លាស់ប្ដូរគ្នានៅឆ្នាំ២០០៨ ហើយត្រូវបានកែប្រែ និងបន្ដដោយសារលិខិតផ្លាស់ ប្ដូរគ្នានៅឆ្នាំ២០១៣។ អនុស្សរណៈនៃការយោគយល់នេះ គឺមានបំណងកាត់បន្ថយការជំរុញ ឱ្យមានការលួចប្លន់ប្រភេទវត្ថុបុរាណដែលតំណាងឱ្យកេរតំណែលវប្បធម៌ដ៏មានតម្លៃ និង សម្បូរបែបរបស់កម្ពុជា ដែលមានតម្លៃមិនអាចរកអ្វីមកជំនួសបាន។

ដោយអនុលោមទៅតាមច្បាប់រ​បស់ខ្លួន រួមមានអនុសញ្ញាស្ដីពីច្បាប់អនុវត្ដន៍លើ សម្បត្ដិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការរឹតត្បិតលើការនាំចូលទៅក្នុងសហរដ្ឋ អាមេរិកនូវវត្ថុបុរាណខ្លះមួយចំនួន គិតចាប់ពីយុគ្គសម័យសំរឹទ្ធិ(ឆ្នាំ១៥០០មុនគ្រឹស្ដសរាជ) រហូតដល់យុគ្គសម័យខ្មែរ(ឆ្នាំ១៦០០ ក្រោយគ្រឹស្ដសរាជ) ដែលអាចរួមមានប្រភេទថ្ម លោហធាតុកុលាលភាជន៍ កែវ និងឆ្អឹងមួយចំនួន ដែលត្រូវបានកំណត់ភិនភាគដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក ល្គិកណារាជរដ្ឋាភិបាលកម្ពុជា ចេញអាជ្ញាប័ណ្ណមួយដែលបញ្ជាក់ថា ការនាំចេញបែបនេះ មិនរំលោភទៅលើច្បាប់របស់ខ្លួនទេ។

សេចក្ដីប្រកាសបានបន្ដថា​ ប្រទេសកម្ពុជា នឹងបន្ដកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើររបស់ ខ្លួនក្នុងការរក្សា និងចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ដីពីការជីក គាស់ កកាយដែលគ្មានការអនុញ្ញាត ការលួចសម្បត្ដិវប្បធម៌ ការជួញដូរខុសច្បាប់នូវសម្បត្ដិវប្បធម៌ និងការគំរាមកំហែងដទៃទៀត ដែលធ្វើឱ្យគ្រោះថ្នាក់ដល់សម្បត្ដិបេតិកភណ្ឌវប្បធម៌របស់ កម្ពុជា។

សម្រាប់កិច្ចព្រមព្រៀងទី២ គឺកិច្ចព្រមព្រៀងផ្ដល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ ការអភិរក្សវប្បធម៌ឆ្នាំ២០១៨ដែលបានយល់ព្រមហើយរវាងក្រសួងការបរទេសសហរដ្ឋអាមេរិកតាមរយៈស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ឧត្ដម្ភដល់អាជ្ញាធរជាតិព្រះវិហារ ដែលមានទឹក ប្រាក់ចំនួន២០០.០០០ដុល្លារ និងមានឈ្មោះថា “ការអភិរក្សជណ្ដើបូរាណផ្នែកខាងជើងរបស់ ប្រាសាទព្រះវិហារដែលត្រូវបានសាងសង់តាំងពីទសវត្សរ៍ទី១១”៕

ដោយ អ៊ុន រិទ្ធី