ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការដាក់បញ្ចូលសេចក្ដីថ្លែងការណ៍ភ្នំពេញ ដែលផ្ដោតទៅលើការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ទៅក្នុងវេទិកាតំបន់ និងអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការដាក់បញ្ចូលសេចក្ដីថ្លែងការណ៍ភ្នំពេញ ដែលផ្ដោតទៅលើការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពទៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ឱ្យមានវិសាលភាពទូលំទូលាយបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ សុខមាលភាពប្រជាពលរដ្ឋ និងសុវត្ថិភាពអ្នកប្រើប្រាស់។

ក្នុងពិធីបើកសន្និសីទ អន្តរជាតិថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នៅសណ្ឋាគារសូហ្វីតែលភូគីត្រាដែល មានការចូលរួមពីបណ្ដារដ្ឋមន្ត្រីសុខាភិបាល ក្នុងអនុតំបន់មេគង្គ និងអ្នកចូលរួមប្រមាណ ៤៥០នាក់សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ឱសថក្លែងក្លាយនិងអន់គុណភាព កំពុងមានការកើនឡើ និងរីករាលដាល ក្នុងនោះលក់តាមអនឡាញក៏មានច្រើន ដែលមើលទៅដូច មានគុណភាពល្អ តែការពិតគឺពុំមានគុណភាពល្អនោះទេ ដូច្នេះត្រូវមានការផ្សព្វផ្សាយ អប់រំដល់ពលរដ្ឋ ទន្ទឹមនេះត្រូវរួមគ្នាទប់ស្កាត់ ព្រោះថាមិនមានប្រទេសណាមួយធ្វើ ម្នាក់ឯងបានទេ ក្នុងការង្ក្រាបឱសថក្លែងក្លាយ និងអន់គុណភាព។ ដើម្បីទទួលបាន ជោគជ័យត្រូវតែមានការសហការគ្នាឱ្យបានល្អ និងតឹងរឹង ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាតសកម្មភាព អវិជ្ជមានទាំងអស់នេះទាំងនៅកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បាស្នើឱ្យឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា និង ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាប្រឆាំងឱសថក្លែងក្លាយ ពិចារណា ដាក់ប្រធានបទការប្រយុទ្ធ ប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពទៅ ក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ​​២០២០ខាងមុខ។ ជាងនេះទៀតសម្ដេច ក៏បានស្នើឱ្យយកគំនិតផ្ដួចផ្ដើស្ដីពី​បញ្ហាឱសថក្លែងកា្លយ និងអន់គុណភាពដាក់បញ្ចូលក្នុងក្របខណ្ឌអាស៊ាន ព្រោះក្នុងពេលខាងមុខ កិច្ចប្រជុំ​កំ​ពូ​ល​អាស៊ាននឹង​ធ្វើ​ឡើងនៅប្រទេសថៃ ហើយក្រៅពីនេះយើង​ក៏នៅមានយន្តការហ្វ្រង់កូហ្វូន​ដែល​ត្រូវបញ្ចូលបញ្ហានេះផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមទៀតថា នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ សម្តេចតេជោនឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំ​ ​អាយខាប់ ដែលជាសន្និសីទអន្តរជាតិនៃ បណ្តាបក្សនយោបាយ និយមកណ្តាល អាស៊ី-ប៉ាស៊ីហ្វិក ដែលមានជិត ១០០គណបក្ស ចូលរួមដែលធ្វើឡើង នៅប្រទេសនេប៉ាល់ ហើយពេលនោះសម្តេច នឹងស្នើឱ្យគ្រប់បណ្តាគណបក្ស នយោបាយទាំងប្រឆាំង និងស្របមកពីប្រទេសជិត ១០០ឱ្យគាំទ្រ ចំពោះសេចក្តីថ្លែងការណ៍ នៅទីក្រុងភ្នំពេញ ដែលផ្ដោតទៅលើការប្រយុទ្ធ​ប្រ​​ឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនេះ

ក្នុងសន្និសីទថ្នាក់តំបន់នេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដលអនុសាសន៍ ឱ្យ​រៀបចំនិងចាត់វិធានការកែទម្រង់ច្បាប់ និងបទដ្ឋានគតិយុត្តនានាតាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវក្របខ័ណ្ឌច្បាប់ដែលអនុលោមជាមួយន្តការអន្តរជាតិ។ នុវត្តន៍វិធានការប្រយុទ្ធប្រឆាំងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាពជាពិសេសត្រូវផ្ដន្ទា ទោសយ៉ាងតឹងរឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។ ប្រទេសនិមួយៗគួរបង្កើតក្រុមជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងគោលដៅសម្របសម្រួលបញ្ជូនពត៌មាន និងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះ ថ្នាក់ផ្សេងៗដល់សាធារណជននិងកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការផលិតការចរាចរឱសថក្លែងក្លាយនិងអន់គុណភាពឱ្យមានប្រសិទ្ធភាពនិទាន់ពេលវេលា។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗត្រូវផ្តល់កិច្ច​​ប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយនិងអន់គុណភាព ហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្ដូរព័ត៌មានដើម្បីស៊ើបអង្កេតរកប្រភពសង្វាក់ផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជន ទាំងនោះ។បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជនជាពិសេសម្ចាស់ក្រុមហ៊ុនដែលផលិតឱសថដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយនិអន់គុណភាពដែលកំពុងចរាចរ​លើទីផ្សារហើយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ដោយ ជឹម ណារី