ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ថានទូតជប៉ុន សហការជាមួយក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពភាពយន្តជប៉ុន​នៅកម្ពុជាប្រចាំឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុននៅកម្ពុជាប្រចាំឆ្នាំ២០១៨ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្តMajor Cineplex AEON 1និងរោងភាពយន្តLegend សាខាទួកគោក នៅរាជធានីភ្នំពេញ ដោយឡែក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្តMajor Cineplex ខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំ នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កម្មវិធីបើកមហោស្រពភាពយន្តនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០៧ ខែវិចិ្ឆកា ចាប់ពីម៉ោង៥ និង៣០នាទីល្ងាច នៅសាលមហោស្រពចតុមុដោយមានការអញ្ជើញចូលរួមរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ភាពយន្តដែលត្រូវចាក់បញ្ចាំងសម្រាប់កម្មវិធីបើក គឺមានចំណងជើងថា The 8-Year Engagement

ដោយ អ៊ុន រិទ្ធី