ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ពុំពីអូ នឹងជួបប្រជុំជាមួយសមភាគីកូរ៉េខាងជើងរបស់លោក នៅទីក្រុងញ៉ូវយ៉កនាចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបទេសអាម៉េរិកលោក ម៉ិក ពុំពីអូ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹង​ជួបប្រជុំជាមួយសមភាគីកូរ៉េខាងជើងរបស់លោក នៅទីក្រុងញ៉ូវយ៉ក នាដំណាច់សប្តាហ៍នេះ ដើម្បី​បន្តកិច្ចពិភាក្សាគ្នា​ស្តីអំពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៃរបបមួយនេះ។

លោក ពុំពីអូ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកពីគ្នាចំនួនពីរថា សម​ភាគី​របស់លោក នឹងត្រូវជាលោក គីម យ៉ុង-ចុល ជាទីប្រឹក្សាកំពូលមួយរូប របស់មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ ប៉ុន្តែត្រូវបានផ្អាកក្នុងមួយរយៈពេលខ្លីនៃការប្រកាសនូវ​កាល​បរិច្ឆទពិតប្រាកដ​នៃកិច្ចប្រជុំរបស់ពួកគេ។

មន្ត្រីការទូតកំពូលអាម៉េរិកមួយរូប បានប្រាប់សារព័ត៌មាន CBS «Face the Nation» ថា ខ្ញុំនឹងស្ថិតនៅទីក្រុងញ៉ូវយ៉ក​រហូតដល់ពេលកិច្ចប្រជុំនាដំណាច់​សប្តាហ៍​នេះ ជាមួយសមភាគីរបស់ខ្ញុំ លោក ​គីម យ៉ុង- ចុល។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងធ្វើកិច្ចដំណើរការ​ដ៏ពិតប្រាកដ​មួយចំនួន ដោយរួមទាំងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឱ្យកាន់តែច្បាស់ថា កិច្ច​ប្រជុំកំពូលរវាងមេដឹក នាំទាំងពីររបស់យើង​អាចនឹងដំណើរការទៅបាន កន្លែងដែលយើងអាច​បោះជំហានទៅមុខ ឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរ។ កិច្ចប្រជុំកំពូលលើកទី២​រវាងប្រធានាអាម៉េរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុង-អ៊ុន​ ត្រូវបានគេគ្រោងធ្វើនៅដើមឆ្នាំក្រោយនេះ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )