ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋាភិបាលរុស្ស៊ីមើលឃើញថា គ្មានហេតុផលណាមួយឈានទៅដល់ការបន្ថយ កិច្ចសហប្រតិបត្តិការបច្ចេកទេសខាងយោធាជាមួយប្រទេសចិននោះទេ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ — អនុប្រធានទី១នៃការិយាល័យរដ្ឋាភិបាលរុស្ស៊ី លោក Sergei Prikhodko បាន​និយាយ​នៅថ្ងៃចន្ទនេះថា គ្មានហេតុផលណាមួយនឹងត្រូវកាត់បន្ថយកិច្ចសហប្រតិបត្តិការបច្ចេកទេស​ខាងយោធារវាងប្រទេសចិន និងរុស្ស៊ីនោះទេ។

លោកបាននិយាយថា នៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ យើងមើលឃើញថា មិនមាន​ហេតុ​ផល​ណាមួយ ​នឹងត្រូវកាត់បន្ថយកិច្ចសហប្រតិបត្តិការបច្ចេកទេស​ខាងយោធារបស់យើង និងកិច្ចសហប្រតិបតិ្តការនៅក្នុងវិស័យហិរញ្ញវត្ថុជាមួយសមភាគីចិននោះឡើយ ដោយផ្តល់មតិ​ចំពោះការប៉ុនប៉ង ក្នុងការប្រើប្រាស់ការដាក់ទណ្ឌកម្មនានាដើម្បីធ្វើឱ្យប៉ះពាល់ដល់​កិច្ចសហ​ប្រតិ​បត្តិការបច្ចេកយោធា រវាងទីក្រុងមូស្គូ និងប៉េកាំងនោះ។

លោកបានបន្ថែមថា ខណៈដែលការព្រួយបារម្ភពីការគាំទ្រផ្នែកធនាគារឥត​ឈប់​ឈរ ចំពោះការផ្លាស់ប្តូរគ្នានូវការនាំ​ចេញ និងនាំចូលរវាងប្រទេសរុស្ស៊ី និងចិននោះ ប្រធាន​បទ​​ទាំងនេះ គឺត្រូវបានគេពិភាក្សា​ទាំងនៅក្នុងកិច្ចចរចាកម្រិតកំពូល និងរវាងរដ្ឋមន្រ្តីនៃប្រទេស​ទាំង​ពីរ និងភ្នាក់ងារនានាដែលបានជាប់ទង៕

( ប្រភព TASS៖ បកប្រែដោយលោក មាស សំអុល )