ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ឱសថត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយ នៃប្រពន្ធ័ការពារនិងព្យាបាលសុខភាពប្រជាជនដែលមិនអាចខ្វះបាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​ អ៊ូ​កាណែល​៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ។

សម្តេចតេជោ បន្តថា ប៉ុន្តែដោយសារមានឱសថក្លែងក្លាយនឹងអន់គុណភាពត្រូវបាន ចរាចរនៅលើទីផ្សារ បានបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។សម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្នការរីករាលដាលនៃឱសថក្លែងក្លាយកំពុងជាបញ្ហាគួរឲ្យព្រួយបារម្ភ ក្នុងនោះ ឱកាសមួយចំនួនកំពុងអាជីវកម្មតាមប្រពន្ធ័អនឡាញ ដែលជាឱសថគ្មានប្រភពច្បាស់លាស់ ហើយស្រដៀងទៅហ្នឹងឱសថពិត ដែលធ្វើឲ្យអាជ្ញាធរពិបាកគ្រប់គ្រង។សម្តេចតេជោ បន្ថែមថា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាល បានបន្តអនុវត្តកិច្ចការសំខាន់ៗមួយ ចំនួន ក្នុងនោះរួមមាន ជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០២ ជំរុញវិសាលភាពគ្របដណ្តប់សុខភាពសកលនៅកម្ពុជា លើកកម្ពស់ប្រសិទ្ធភាពសេវាសុខភាព ជាដើម។