ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ស៊ី រៀបចំពិធីជប់លៀងដល់ភ្ញៀវដែលចូលរួម CIIE

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ —  ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងភរិយារបស់លោក គឺលោកស្រី ប៉េង លីយួន( Peng Liyuan ) បានរៀបចំពិធីជប់លៀងមួយកាលពីល្ងាចថ្ងៃអាទិត្យនេះនៅ សាងហៃ ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសមកពីជុំវិញពិភពលោកដែលនឹងចូលរួមពិធីបើកពិព័រណ៌នាំចូលអន្តរជាតិចិន (​CIIE )ជាលើកដំបូងនៅថ្ងៃចន្ទនេះ ។

ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិនលោក ស៊ី បានសំដែងការស្វាគមន៍យ៉ាងកត់ក្តៅដល់ពួកមេដឹកនាំបរទេស ព្រមទាំងភ្ញៀវដទៃទៀត ។ លោក ស៊ី បាននិយាយថា សាងហៃ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសចិន និងស្ថិតនៅឯព្រំដែននៃកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិន ។ វាបានធ្វើជាសាក្សី ទិសដៅជាប្រវត្តិសាស្ត្រនៃការបើកចំហ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ចាប់តាំងពីសម័យទំនើបមក ព្រមទាំងបានចារទុកនូវសម័យដ៏រុងរឿងមួយនៃការធ្វើតំណែទម្រង់និងការបើកចំហរយៈពេល៤០ឆ្នាំ របស់ប្រទេសចិន​។

លោក ស៊ី បាននិយាយថា CIIE ត្រូវបានធ្វើជាម្ចាស់ផ្ទះដោយប្រទេសចិនប៉ុន្តែសម្រាប់ ពិភពលោក ដោយលោកសង្កត់ធ្ងន់ថា វាមិនមែនជាពិព័រណ៌សាមញ្ញមួយនោះទេ ប៉ុន្តែជានយោបាយយ៉ាងសំខាន់មួយសម្រាប់ប្រទេសចិន ដើម្បីជំរុញទៅរកការបើកចំហកម្រិតខ្ពស់ថ្មីមួយ ព្រមទាំងជាវិធានការយ៉ាងសំខាន់មួយ សម្រាប់ប្រទេសចិន ក្នុងការផ្តួចផ្តើមគំនិតដើម្បីបើកទីផ្សាររបស់ខ្លួនដល់ពិភពលោក ។

លោកបាននិយាយថា CIIE នឹងធ្វើឱ្យ សាងហៃ ជាទីក្រុងកាន់តែចែងចាំងថែមទៀត ។ លោកបាននិយាយថា នៅក្នុងពេល៦ថ្ងៃខាងមុខនេះ ប្រទេសនិងតំបន់ ១៧២ ព្រមទាំងអង្គការអន្តរជាតិ មកពីទ្វីបទាំង៥ នឹងបង្ហាញនូស្នាដៃអភិវឌ្ឍន៍​ ព្រមទាំងមុខមាត់ជាអន្តរជាតិរបស់ពួកគេ ដល់ពិភពលោក ។

លោក ស៊ី បាននិយាយថា ក្រុមហ៊ុនជាង ៣.៦០០ មកពីប្រទេសផ្សេងៗ នឹងធ្វើការពិភាក្សាគ្នា ព្រមទាំងស្វែងរកការអភិវឌ្ឍរួមជាមួយពួកអ្នកទិញមកពីចិននិងបរទេស ។ ភ្ញៀវក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាផងដែរអំពីបញ្ហាសំខាន់ៗ ដែលទាក់ទងដល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងអភិបាលកិច្ចសេដ្ឋកិច្ចជាសកល ។
លោក ស៊ី បាននិយាយថា នេះនឹងជាព្រឹត្តិការណ៍ដ៏មួយជាមួយការរំពឹងដ៏ធំដែលបានធ្វើឡើងដើម្បី បង្កើតឱ្យមានលទ្ធផលប្រកបដោយផ្លែផ្កាសម្រាប់មិត្តភក្តិមកពីប្រទេសផ្សេងៗ។ ភ្ញៀវមកពីបណ្តាប្រទេផ្សេងៗ បានជូនពរដល់ CIIE លើកដំបូងនេះទទួលបានជោគជ័យទាំងស្រុង៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )