ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា បញ្ហាសុខភាពសាធារណៈ នៅតែជាការប្រឈម ក្នុងប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​អ៊ូ​ កាណែល​៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ។

សម្តេចតេជោ បន្តថា ដើម្បីទប់ស្កាត់នូវលំហូរឱសថក្លែងក្លាយ និងអន់គុណភាព សម្តេចបានស្នើឲ្យ មានការពិចារណា លើកយកប្រធានបទពាក់ពន្ធ័ទៅហ្នឹងបញ្ហាឱសថក្លែងក្លាយនេះ ដាក់ទៅក្នុង ក្របខណ្ឌអាស៊ាន។សម្តេចតេជោ បន្ថែមថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រជុំ អាស៊ាន និងដៃគូពាក់ពន្ធ័នឹងត្រូវបានចាប់ផ្តើម ប៉ុន្តែប្រហែលជាយើងមិនអាចរៀបចំកិច្ចការនេះ បានទាន់នោះទេ។

ដូច្នេះ សម្តេចស្នើដល់ប្រទេសថៃដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅ ឆ្នាំ២០១៩ បញ្ជូនប្រធានបទពាក់ពន្ធ័ទៅហ្នឹងបញ្ហាឱសថក្លែងក្លាយនេះ ទៅក្នុងកិច្ចប្រជុំ អាស៊ាន។សម្តេចតេជោ បញ្ជាក់ថា ក្រៅពីបញ្ចូលក្នុងក្របខណ្ឌអាស៊ាន សម្តេចក៏ចង់ឲ្យមានការ បញ្ចូលបញ្ហានេះ ទៅក្នុងកិច្ចប្រជុំអន្តរជាតិធំៗផ្សេងទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ នៅតាមប្រទេសដែលកំពុងរង់គ្រោះដោយសារបញ្ហាឱសថក្លែងក្លាយនេះ។