ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោហ៊ុន សែនអញ្ជើញបើកសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 5 ខែ វិច្ឆិកាឆ្នាំ ២០១៨ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពនៅសណ្ឋាគារសូហ្វីតែលភ្នំពញភូគីត្រា។

សន្និសីទនេះ ប្រារពធ្វើរយៈពេល 2 ថ្ងៃគឺថ្ងៃទី 5 ដល់ថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2018ក្រោមការរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ថា(គជបក) សហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងសុខាភិបាលនិងវិទ្យាស្ថាស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនៃសាធារណរដ្ឋបារាំង។

សន្និសីទនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រតិភូមកពីសាធារណៈរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធាណៈរដ្ឋសហភាពមីយ៉ាន់ម៉ាព្រះរាជាណារាជាណាចក្រថៃនិងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាអង្គភាពនានាតាមបណ្តារាជធានីខេត្តមានជាតិអន្តរជាតិនិងតំណាងវិស័យឯកជនមួយចំនួនចូលរួមប្រមាណសរុប ៤៥០ នាក់។

បើតាមឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាល អោយដឹងថា សន្និសីទនេះនឹងផ្តោតលើកិច្ចពិភាក្សាអំពីការទប់ ស្កាត់និងលុបបំបាត់ឱសថក្លែងក្លាយនិងអន់គុណភាពដោយបង្កើតឲ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ដើម្បីបន្ថែមទោសឲ្យបានធ្ងន់ធ្ងរចំពោះអ្នកផលិត អ្នកនាំចូលនិងអ្នកចរាចរណ៍ឪសថក្លែងក្លាយ ដើម្បីស្របតាមសន្ធិសញ្ញាPALEMO ដែលព្រះរាជាណាចក្រកម្ពុជានិងបណ្ដាប្រទេសជិតខាងបានធ្វើសច្ចាប័នទទួលស្គាល់រួចហើយនិងបង្កើនវគ្គហ្វឹកហ្វឺនរួមគ្នាដល់មន្ត្រីអនុវត្តច្បាប់ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកឲ្យក្លាយទៅជាមន្រ្តីជំនាញអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមតួនាទីនិងភារកិច្ចដែលប្រគល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមដោយអំពើផលប្រយោជន៍ជាតិសុខមាលភាពប្រជាពលរដ្ឋនិងសុវត្ថិភាពអ្នកប្រើប្រាស់ជាធំដើម្បីសម្រេចនូវវត្ថុបំណងនេះ គណៈកម្មាធិការបានអំពាវនាវដល់សាធារណជនមេត្តាចូលរួមនិងសហការផ្ដល់ព័ត៌ មានអំពីទីតាំងឬជនដែលផលិតចែកចាយ ផលិតផលក្លែងក្លាយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពសង្គម។