ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ដកំពង់ធំ រៀបចំពិធីប្រកាសតែងតាំងជាអភិបារងខេត្ត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍក្នុងខេត្ដ

AKP កំពង់ធំ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ដកំពង់ធំ បានរៀបចំពិធីប្រកាសតែងតាំង លោក ព្រឹម រដ្ឋា ឱ្យចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និងការគ្រប់គ្រង ការផ្ដល់សេវាក្នុងខេត្ដឱ្យកាន់ តែមានប្រសិទ្ធភាព។ ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ត សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច ក្រឡាហោមខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

 

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាការតែងតាំងនេះ ដោយសារតែលោកព្រឹម រដ្ឋាមានលក្ខណៈសម្បត្តិសមស្រប ជាមួយមុខតំណែង និងបទពិសោធន៍ការងាររបស់លោកជាមួយមូលដ្ឋានដែលវាមានភាពស៊ីសង្វាក់គ្នាជាមួយច្បាប់ និងលិខិតបទ ដ្ឋានដែលមាននៅជាធរមាន។

ឯកឧត្ដម សក់ សេដ្ឋា បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តដែលបានខិតខំការពារសុវត្ថភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋព្រមទាំងខិតខំជំរុញការអភិវឌ្ឍនៅខេត្តកំពង់ធំឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទន្ទឹមនេះ ជ្ញាធរ កងកម្លាំងានសមកិច្ចរួមជាមួយប្រជាពលរដ្ឋក្នុងខេត្តបានខិតខំប្រឹងប្រែងចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវនិងមានសុវត្ថភាពយ៉ាងល្អប្រសើរ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យបន្តរីកចម្រើនបន្តទៀត។ ឯកឧត្តមបានបន្ដថា សមទ្ធិផលទាំងអស់នេះពិតជាបានរួមចំណែកក្នុងការពង្រឹងនូវសុខសន្តិភាពស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលជាការរួមចំណែកធ្វើឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំៗ។

ឯកឧត្តមបានចាត់ទុកការតែងតាំងមុខតំណែងអភិបាលរងខេត្តកំពង់ធំនៅពេលនេះគឺជាសំណូមពរការងារចាំបាច់នៅក្នុងមុខតំណែងដឹកនាំខេត្តដម្បីបន្តនិរន្តភាព សម្រាប់ដឹក នាំការគ្រប់គ្រងរដ្ឋបាលខេត្តដែលក្នុងដំណើការរដ្ឋបាលសាធារណៈរបស់ខេត្ត ក៏ដូចជារបស់ ប្រទេសជាតិ។

ឯកឧត្តមក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសូមផ្ដល់នូវការគាំទ្រ និងចូលរួមសហការជាមួយលោកអភិបាលរងខេត្ដថ្មី ដើម្បីសម្រេចបាននូវក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្ដមក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ជាពិសេសឆ្លើយតបទៅនឹងសេចក្ដីត្រូវ ការនៃការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈនៅក្នុងខេត្តកំពង់ធំទាំងមូល

ដោយ ស៊ុម វណ្ណា