ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្ដកំពង់ធំ រៀបចំពិធីប្រណាំងទូក ដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

AKP កំពង់ធំ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមក ទស្សនាកម្សាន្តនៅក្នុងខេត្ដ និងត្រៀមទូកចូលប្រណាំងក្នុងព្រះរាជពិធីបុណ្យអំទូក បណ្ដែប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនៅរាជធានីភ្នំពេញ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រណាំងទូតនៅតាមដងស្ទឹងសែនដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ពិធីនេះ បានរៀបចំកាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៨

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខប្រជាជនគ្រប់ពេលវេលា ជាពិសេសធានា បាននូវសុខសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនយោបាយ

ឯកឧត្ដមក៏បានលើកឡើងពីប្រវត្តិនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និង អកអំបុកដែលជាប្រពៃណីទំនៀមទម្លាប់ និងជាមរតកវប្បធម៌របស់ដូនតាយើដែលងបានបន្សល់ទុកតាំពីយូរលង់ណាស់មកហើយ។

សូមបញ្ជាក់ថា ពិធីប្រណាំទូកនៅខេត្តកំពង់ធំ គឺមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣-៤ខែវិច្ឆិកាឆ្នាំ២០១៨ដែលមានទូកចូលរួមប្រណាំងចំនួន៤២ទូក ក្នុងនោះមានទូកអុំចំនួន៦ទូក ទូកចែវបុរសចំនួន២ទូក ទូកខ្នាតអន្តរជាតិចំនួន១៧ទូក និងទូកផ្កាចារចំនួន១៧ទូក ដែលមានកីឡាករ កីឡាការនីចំនួន១.២៨៦នាក់ ក្នុងនោះកីឡាករបំរ៉ុងចំនួន២៦២នាក់៕

ដោយ ស៊ុម វណ្ណា