ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តបន្ទាយមានជ័យអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់​ចរាចរណ៍ទាំងអស់គ្នា

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវដោយជំរុញ​​ដល់ប្រជាពលរដ្ឋ សិស្សានុ សិស្ស និងសាធារណជនទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បី ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

ការថ្លែងជំរុញនេះបានធ្វើឡើងនៅក្នុងឱកាស​ដែលឯកឧត្តម សួនបវរ អភិ​បាលខេត្ដ បន្ទាយមានជ័យ អញ្ជើញចូលរួម ​ប្រារព្ធពិធីរម្លឹដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាច ផ្លូវគោកលើកទី១៣ នៅសាលា​​ស្រុកអូរជ្រៅ កាលពីថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ​ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួម មន្ត្រីរាជ ការគ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ យ៉ាងច្រើន កុះករ។

ឯកឧត្តម សួន បវរបានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ ផ្លូវគោកបានរៀបចំទិវានេះឡើងក្នុងគោលបំណងដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរង គ្រោះដោយគ្រោះថ្នាក់​ចរាចរណ៍និងជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូប​ឱ្យយល់ ដឹងអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយការបើកបរមិនគោរពច្បាប់ តាមរយៈបើកបរយាន​យន្តមិន​ពាក់ខ្សែក្រវាត់ មិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿន កំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ​ថ្នាក់ ការដឹកលើសទម្ងន់កំណត់ និងការបើកបរក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង។​

ឯកឧត្តមអភិបាលក៏បានជំរុញឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្តមេត្តាចូលរួមរឹតបន្ដឹងនិងពង្រឹងច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ អ្នកធ្វើដំណើរលើដងផ្លូវសាធារណៈឱ្យមានប្រសិទ្ធភាពបំផុត។ ជាមួយនេះដែរ សមត្ថកិច្ច និងអាជ្ញាធរក៏ត្រូវបង្កើនការយកចិត្តទុកដាក់ព្យាយាមបង្កើនការចុះពន្យល់អប់រំណែនាំពីច្បាប់ចរាចរណ៍ដល់អ្នកបើក​បរយានយន្តគ្រប់ប្រភេទពីគ្រោះថ្នាក់មកពីការមិនគោរពច្បាប់ និង ទោសទណ្ឌដែលខ្លួន បានប្រព្រឹត្តឱ្យបានទូលំទូលាយផងដែរ​នៅតាមសាលាគ្រឹះស្ថានសិក្សា​និងតាមរោងចក្រ សហគ្រាសនានា​ តាមអ្វីដែលអាចធ្វើទៅបាន។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះនៅទូទាំងខេត្តគ្រោះថ្នាក់ចរាចរណ៍ កើតមាន​ជាង១១០ករណី កើនលើស១១ករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាល ពីឆ្នាំ២០១៧​ដែលបានធ្វើឱ្យបាត់បង់ដល់អាយុជីវិតមនុស្ស លោកបានបញ្ជាក់ថាមានកត្តា ធំៗ៣យ៉ាង ដែលនាំ​ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន ​ កត្តាមនុស្ស ការយល់ ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក របស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកប្រើប្រាស់ផ្លូវមិនគោរព ច្បាប់ បើកបរលឿនហួសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរមានជាតិស្រវឹង មិន ពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។ កត្តាយានជំនិះ ដោយម្ចាស់យាន យន្ត មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលធ្វើ​ឱ្យយានយន្តមិនអាចបញ្ជាបាន ដូចជា ហ្វ្រាំងមិនស៊ី បែកកង់ ភ្លើងមិនភ្លឺជាដើម។ ចំណែកកត្តាផ្លូវ ដូចជាផ្លូវរអិល ផ្លូវកោងខ្លាំង ផ្លូវធំតែមានស្ពានតូចចង្អៀត និងពុំទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍ ​ឱ្យបានគ្រប់គ្រាន់នៅលើ ដងផ្លូវសាធារណៈមួយចំនួនជាដើម៕

ដោយ ឈុន សារ៉ាត