ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរា ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយវិទ្យាស្ថាន KICT ដើម្បីសិក្សាអំពីការរៀបចំលំហូរចរាចរនៃភ្ញៀវជាតិ និងអន្តរជាតិ នៅរមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ —

អាជ្ញាធរជាតិអប្សរា ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា មួយជាមួយវិទ្យាស្ថានកូរ៉េសម្រាប់វិស្វកម្មសំណង់ និងបច្ចេកវិទ្យា (KICT) ដើម្បីសិក្សាអំពីការរៀបចំលំហូរចរាចរនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅរមណីយដ្ឋានអង្គរ ដែលពិធីចុះហត្ថលេខានេះធ្វើឡើង នៅទីក្រុងសៀមរាប រវាងឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោកបណ្ឌិត Junhwa Jung អនុប្រធាននៃវិទ្យាស្ថាន KICT នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ ហង្ស សៀក