ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៤ ខែតុលា ខាងមុខ បើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –ព្រឹទ្ធសភាបានកំណត់យកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៨:០០ ព្រឹក ដើម្បីបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។

     

  តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះបានឱ្យដឹងថា សម័យប្រជុំនេះមានរបៀបវារៈតែមួយគត់ គឺដើម្បីស្តាប់ របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធ សភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤៕

ដោយ ប៉ាល់ សុង