ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹទ្ធសភាកម្ពុជាកំណត់យកថ្ងៃទី២៤ តុលា បើកសម័យប្រជុំលើកទី២ នីតិកាលទី៤

វិទ្យុជាតិកម្ពុជា៖ដោយលោកចេមហួត

ភ្នំពេញ៖នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កម្ពុជាបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដោយលើកយករបៀបវារៈចំនួន២ មកពិភាក្សា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ដើម្បីបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគត់ គឺស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤។